បិទបញ្ចប់ការស៊ើបអង្កេត៖ CPU ចាត់ទុកឃាតកម្មសម្លាប់សមាជិកគ្រួសារ ៩នាក់ រួចដុតផ្ទះ ជាករណីដ៏រន្ធត់ និងសាហាវឃោរឃៅបំផុតមួយ

អង្គភាពការការពារកុមារ (CPU) រួមជាមួយភ្នាក់ងារផ្សេងៗទៀត បានបិទបញ្ចប់ការចូលរួមស៊ើបអង្កេតស្រាវជ្រាវស៊ីជម្រៅ ក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសារ ៩នាក់ រួចដុតផ្ទះ នៅតំបន់ស្រយាលមួយកន្លែងស្ថិតនៅក្នុងឃុំសំបួរ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម។  CPU បានឱ្យដឹងថា បុរសជាជនសង្ស័យអាយុ ២១ឆ្នាំត្រូវបានឃាត់ខ្លួនក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសាររបស់ខ្លួនដែលមានគ្នាចំនួន៩នាក់ ក្នុងនោះ រួមមាន ប្រពន្ធ ម្តាយក្មេក បងប្អូនស្រីសាច់ថ្លៃ រួមទាំងកុមារជាសាច់ញាតិជនសង្ស័យ ៦នាក់ផ្សេងទៀតផងដែរ។ នៅវេលាម៉ោងប្រហែល ៥ទាបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា […]

ត្រឹមតែ៥ថ្ងៃ! កងរាជអាវុធហត្ថភ្នំពេញ បំបែកសំណុំរឿង​សម្លាប់បុរសម្នាក់​ចោលសពនៅផ្លូវO​CIC និងឃាត់​បានជន​សង្ស័យ៥​នាក់

ឈាមស្រែកស្បែកហៅ រយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស៊ើបអង្កេតស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីសម្លាប់​បុរសម្នាក់ចោលសពនៅផ្លូវOCIC ក្នុងខណ្ឌខណ្ឌជ្រោយចង្វារ ។ គួររម្លឹកថា កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ កំពុងដើរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណ នៅចំណុច ផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ […]

បុគ្គល លី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ចប់តួនាទីពីមន្ត្រីគណបក្ស តាំងពីខែមីនា ឆ្នាំ២០២៤

ឈ្មោះលី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ចប់តួនាទីជាទីប្រឹក្សាតាំងពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស។ នេះបើតាមសេចក្ដីសម្រេចស្ដីពីការបញ្ចប់ភារកិច្ចមន្ត្រីគណបក្ស ដែលត្រូវបានបានចែកចាយក្នុងបណ្ដាញសង្គម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសេចក្តីសម្រេចនេះលើហ្វេសប៊ុក និងឲ្យបញ្ឈប់ការចងភ្ជាប់ឈ្មោះនេះជាមួយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ឬជាមួយរាជរដ្ឋាភិបាលតទៅទៀត។ […]

៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា

លោក សួន សេរីរដ្ឋា​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥បានបង្ហាញ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា៖ ១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ […]

ករណីឃាតកម្មលោក លឹម គីមយ៉ា គឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួន ហើយចោទមកលើសម្តេចហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា?

ករណីអំពើឃាតកម្មលោក លីម គីមយ៉ា អតីតមន្រ្តីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិកូតាបក្សសិទ្ធិមនុស្ស បើតាមមើលសាច់រឿងគឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួនហើយទម្លាក់រឿងនេះចោទមកលើលោកហ៊ុន សែន និងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ។ មានកត្តាមួយចំនួន ដែលយើងទាញមកធ្វើជាទឡ្ហីករណ៍ដូចតទៅ ៖ ១- បើតាមសំដីលោកសេរី សុខុម ដែលជាមនុស្សជំនិតរបស់លោក សម រង្សុីនៅសហរដ្ឋអាមេរិកបាននិយាយក្នុងបណ្តាញសង្គមរបស់ខ្លួន គឺ លោក លីម គីមយ៉ា គឺមនុស្សដែលសម […]

ឯកឧត្តម គី តិច ប្រកាសថ្កោលទោសអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែកចោទមកលើថ្នាក់ដឹកនាំខ្មែរ ករណីឃាតកម្ម លោក លឹម គឹមយ៉ា

ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ប្រកាសថ្កោលទោសអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែកចោទមកលើថ្នាក់ដឹកនាំខ្មែរ ករណីឃាតកម្ម លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំង។ តាមរយៈសំណេងលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គី តិច បានលើកឡើងករណី លោកលឹម គីមយ៉ា […]

ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃសម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា និងអ្នកអានទូទៅ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោកដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្តីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន។ នោះគឺឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់និងជាអ្នកបើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ ដូច្នេះ […]

5
Promotion