យោងតាមក្រសួងការពារជាតិចិន បានឱ្យដឹងថា ចិន និងវៀតណាម គ្រោងនឹងធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពរួមគ្នាជាលើកដំបូងនៅក្នុងខែកក្កដានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនកាលពីថ្ងៃអាទិត្យ សមយុទ្ធរួមគ្មានេះនឹងត្រូវធ្វើឡើងនៅតំបន់ស្វយ័តក្វាងស៊ី ជូង ភាគខាងត្បូងប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ទំនាក់ទំនងយោធារវាងប្រទេសជិតខាងទាំងពីរបានកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានជម្លោះដែនសមុទ្រ។ ភាគីទាំងពីរបានអនុវត្តការល្បាតរួមគ្នារវាងកងទ័ពជើងទឹក និងជើងគោកជាយូរណាស់មកហើយ ប៉ុន្តែសមយុទ្ធនាពេលខាងមុខនឹងក្លាយជាការផ្លាស់ប្តូរលើកដំបូងរវាងកងទ័ពប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយថា “នេះគឺជាសមយុទ្ធកងទ័ពរួមគ្នាលើកដំបូងរវាងចិន និងវៀតណាម ជាមួយនឹងប្រធានបទ៖ “ការហ្វឹកហ្វឺនល្បាតព្រំដែនរួមគ្នា” ។ សមយុទ្ធនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតរវាងយោធាទាំងពីរ។ សូមជម្រាបផងដែរថា លើវិស័យសេដ្ឋកិច្ច ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម […]