ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សាលារៀនទាំងអស់ត្រូវអនុវត្តការគោរពទង់ជាតិ ស្របតាមប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ។ តាមលទ្ធភាពពេលវេលា គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនអាចរៀបចំការគោរពទង់ជាតិ នៅរៀងរាល់ព្រឹកនៃថ្ងៃសិក្សា មុនពេលចូលរៀន ១០នាទី ឬរៀងរាល់ល្ងាចនៃថ្ងៃសិក្សា ក្រោយពេលចេញពីរៀន។ នេះបើតាមសេចក្តីណែនាំស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២៥-២០២៦ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា។ ក្នុងសេចក្តីណែនាំ ក្រសួងអប់រំបានលើកឡើងថា […]