មានលុយចាយវាយហ៊ឹហារ និងមានក្រុមហ៊ុនរកស៊ីធំក្នុងប្រទេសជាច្រើនកន្លែង ប៉ុន្តែ ជីមមី ម៉េង បែរជារៀបចំពិធីមង្គលការលក្ខណៈគ្រួសារ ស្ទើរតែគ្មានវត្តមានសិល្បករចូលរួម ហើយថែមទាំងនិយាយថា មិនចង់ចំណាយថវិការច្រើនដើម្បីរៀបចំពិធីមង្គលការទៅវិញ ជាពិសេសនោះគឺនាងបានចុះអេតាស៊ីវិលតាំងពីឆ្នាំមុននៅ សហរដ្ឋអាមេរិក ។ មង្គលការពិធីការិនី ជីមមី ម៉េង បានរៀបចំឡើងតាមប្រពៃណី ខ្មែរ កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២៤ ជាលក្ខណៈគ្រួសារ ត្រឹមតែមួយព្រឹកប៉ុណ្ណោះដោយមានភ្ញៀវចូលរួមត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន […]
