កៀកថ្ងៃចូលរោងជ័យតារាសម្តែង ឈិន មុន្នីនាថ កាន់តែមានអារម្មណ៍ភ័យអរៗរកនិយាយមិនត្រូវ រហូតនាងនិយាយថា សុំពេល១០ថ្ងៃដើម្បីធ្វើរឿងនេះមុនចូលរោងការ ។  បើតាមគម្រោងតារាសម្តែង ឈិន មុន្នីនាថ ចូលរោងការនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥ ខាងមុននេះហើយ នាងត្រៀមអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណ៧០តុ ។ ជួបជាមួយ ឈិន មុន្នីនាថ នៅក្នុងពិធីបរិច្ចាគឈាមរបស់សមាគមសិល្បករខ្មែរកាលពីពេលថ្មីៗនេះនាងនៅតែអះអាងថា នាងនៅតែបន្តធ្វើការងារសិល្បៈដូចដើម បើទោះបីជានាងមមាញឹកនៅក្នុងការរៀបចំកម្មវិធីពិសេសរបស់ខ្លួនក្តី ។ ឈិន មុន្នីនាថ […]