រាជរដ្ឋាភិបាល សម្រេចផ្តល់ដីដល់ពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដក្នុងមួយគ្រួសារ ៣ហិកតា ចំនួន ៥០០គ្រួសារ នៅទីតាំងជំហានទី១ ចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការឲ្យដឹងក្នុងលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងកិច្ចប្រជុំ បានពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ […]
Tag: ដីធ្លី
លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?
លិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាលិខិតដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ ដើម្បីធ្វើជាអំណះអំណាងបញ្ជាក់ថាដីនោះជារបស់បុគ្គល ឬមានម្ចាស់ពិតប្រាកដ សម្រាប់ការស្នើសុំធ្វើបណ្ណកម្មសិទ្ធិស្របតាមផ្លូវច្បាប់ និងក៏មានសារៈសំខាន់សម្រាប់ការទិញលក់ដីធ្លី ឬធ្វើកិច្ចសន្យាផ្សេងៗផងដែរ។ នេះបើតាមការផ្ដល់និយមន័យជាទូទៅ។ ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។ លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក […]
ក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានដោះស្រាយជាបណ្តើរៗ
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយក្តីព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានធ្វើការដោះស្រាយជូនបងប្អូនជាបណ្តើរៗ។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងនោះក្រុងសៀមរាបត្រូវចេញបណ្ណចំនួន ៣ពាន់១១៩បណ្ណ ក្នុងនោះចំនួន៣ពាន់៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ និងស្រុកប្រាសាទបាគង ត្រូវចេញបណ្ណចំនួន […]
ទម្លាយការពិត! រឿងភ្នំ ១៥០០ ម្ចាស់ស្រុកគេយល់ព្រមហើយ នៅឡើយតែអ្នកក្រៅភូមិសាស្ត្រនិងប្រពន្ធលោកធំ បន្តតវ៉ា
បន្ទាប់ពីសម្ដេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ប្រកាសយកដីជុំវិញតំបន់ភ្នំ១៥០០ (ផ្លូវអន្ទង់អាំង)ទុកអភិរក្សជាតំបន់ទេសចរណ៍ប្រជាពលរដ្ឋចំនួន៦៧គ្រួសារក្នុងចំណោម ៩៨គ្រួសារ ដែលរស់នៅកាន់កាប់សាងសង់សំណង់ខុសច្បាប់នៅលេីដីរដ្ឋនៅភូមិដីក្រហមឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិសាត់បានស្ម័គ្រចិត្តចាកចេញនិងយល់ព្រមសហការទទួលយកការដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល។ ដោយឡែកនៅសល់ចំនួន៣១គ្រួសារទៀតដែលភាគច្រេីនអ្នករាជធានីភ្នំពេញនិងក្រៅភូមិសាស្ត្របានតវ៉ាមិនព្រមសហការទទួលយកគោលនយោបាយដោះស្រាយរបស់អាជ្ញាធរ។ នេះបើយោងតាមឯកសារដែលត្រូវបានទម្លាយលើបណ្តាញសង្គមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដ៏គួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ការតវ៉ាភាគច្រេីនគឺធ្វេីតាមការញុះញង់របស់ឈ្មោះថៃថេរ៉ាគុនអនិកជនខ្មែររស់នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកដែលតែងតែបង្ហោះវីដេអូភូតកុហកមហាជនថា ខ្លួនរស់នៅលេីដីដែលខ្លួនកាន់កាប់ថាជាដីស្របច្បាប់ខណៈដីនោះគ្មានប័ណ្ណកម្មសិទ្ធិសង់ផ្ទះគ្មានលិខិតអនុញ្ញាតនិងសង់ផ្ទះរំលោភលេីដីចំណីផ្លូវស្ទេីរតែទាំងអស់។ ដោយឡែកលោកជំទាវសុខុមហ៊ុនពុទ្ធារី ដែលជាភរិយារបស់ឯកឧត្តមផូវសំភីប្រតិភូរាជរដ្ឋាភិបាលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការនិងជានាយកសាលាច្បាប់នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាក៏មានឈ្មោះតវ៉ាក្នុងចំណោមអ្នកតវ៉ាទាំង៣១គ្រួសារដែរ។ សូមបញ្ជាក់ថាទោះបីប្រជាពលរដ្ឋដែលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក៏ដោយក៏អាជ្ញាធរនិងរាជរដ្ឋាភិបាលបានដោះស្រាយគោលនយោបាយជូនគ្រប់ៗគ្នាដោយដោះដូរដីនៅទីកន្លែងផ្សេងស្ថិតនៅភូមិប្រម៉ោយឃុំប្រម៉ោយស្រុកវាលវែងដដែល ព្រមទាំងធ្វើផ្លូវកៅស៊ូប្រវែង៥គីឡូម៉ែត្រ តភ្លេីងអគ្គីសនីចូលនិងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនថែមទៀតផង៕
អាជ្ញាធរ ចាត់វិធានការច្បាប់លើក្រុមអាណាធិបតេយ្យចូលរុករានទន្ទ្រានយកដីរដ្ឋនៅស្រុកគូលែន ខេត្តព្រះវិហារ
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបញ្ជាក់អំពីការចុះអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមអាណាធិបតេយ្យមួយក្រុម ដែលចូលរុករានទន្រ្ទានដីរដ្ឋបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសីលាដាម៉ិច ស្ថិតក្នុងភូមិសាស្ដ្រស្រុកគូលែន។ ការបញ្ជាក់បែបនេះបានធ្វើឡើងនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសបើកសន្និសីទសារព័ត៌មានក្រោយពីបានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមដែលរំលោភយកដីរដ្ឋកាលពីថ្ងៃទី០៦មីនា។ លោក ណុប វុធ្ធី បានបញ្ជាក់ថា ដីដែលមានវិវាទនោះមិនមែនជាដីរបស់ក្រុមហ៊ុននោះទេ ជាដីរបស់រដ្ឋ ដែលបានសម្បទានទៅឲ្យក្រុមហ៊ុនវិយោគអភិវឌ្ឍនៅតាមមូលដ្ឋាន ដើម្បីឲ្យការងារធ្វើជូនពលរដ្ឋ។ លោកបញ្ជាក់ថា មុនការចុះអនុវត្តវិធានការការពារដីរដ្ឋឲ្យបាននេះ អាជ្ញាធរបានហៅក្រុមពលរដ្ឋមកអប់រំណែនាំជាច្រើនលើកច្រើនសារ។ រយៈពេលកន្លងមកនេះ មានពលរដ្ឋមួយចំនួនដែលជឿតាមការអូសទាញរបស់ក្រុមជនអាណាធិបតេយ្យ […]
អាជ្ញាធរបំភ្លឺ៖ បុគ្គលដែលផ្ញើសារទៅសម្តេចថា មានមន្ត្រីប្លន់ដីរាស្ត្រនៅខេត្តក្រចេះ ជាអ្នកទន្ទ្រានដីសម្បទានសង្គមកិច្ច
កន្លងមកនេះ មានគណនីតេឡេក្រាមឈ្មោះ គ្រូ ឈង បានផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡេក្រាម សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានខ្លឹមសារថា “សម្តេចពុក សម្តេចម៉ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បុត្រា បុត្រី ទាំងប្រឹង ប្រែងតស៊ូជាតិសាសនាព្រមទាំងប្រជាពលរដ្ឋអោយរស់សុខសប្បាយ។ […]
បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តទូទាំងប្រទេស
បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានដូចជា៖ គ្រួសារពលី ២៤ នាក់ ស្រី ២៣នាក់, គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់ , គ្រួសារបាត់បង់ ៣នាក់ […]
