កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានមោទនភាពខ្លាំងចំពោះកូនប្រុស « មន្តស្នេហ៍ » ក្រោយដណ្តើមបានមេដាយមាសនិងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស !  

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងដែលជោគជ័យក្នុងវិថីសិល្បៈ និង មុខជំនួញប៉ុណ្ណោះទេ សូម្បីតែរឿងគ្រួសារ លោកត្រូវបានចាត់ទុកថាជាគ្រួសារគំរូផងដែរ ដែលមានភរិយាល្អ និងកូនៗល្អ ជាក់ស្តែងសម្រាប់កូនប្រុស « មន្តស្នេហ៍ » កាន់តែធ្វើឱ្យលោកមានមោទនភាពខ្លាំងក្រោយពីកូនប្រុសបានដណ្តើមបានមេដាយមាសជាលើកទី៣ លើវេទិកាអន្តរជាតិ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស ។  កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេររៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនអមដោយវិដេអូថា « លោកប់ាមានមោទនភាពចំពោះកូនប្រុស […]

កម្រងចម្រៀង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចេញដល់ Vol ទី៤ សរុប៤០បទសុទ្ធសឹងតែជាបទចម្រៀងប្រកបដោយអត្ថន័យចាក់ដោត ! 

មកទល់ពេលនេះ ផលិតកម្មចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលទទួលបានសិទ្ធពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀង« កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » បានចេញជាផ្លូវការដល់ Vol ទី ៤ សរុបប្រមាណ ៤០ បទហើយ ដែលសុទ្ធសឹងតែជាបទចម្រៀងដែលប្រកបដោយអត្ថន័យចាក់ដោត ពេលបានស្តាប់និងទស្សនាហើយធ្វើឱ្យគ្រប់គ្នាស្ទើរតែទប់ទឹកភ្នែកពុំបាន ជាមួយនិងអត្ថន័យព្រមទាំងទឹកដមសំនៀមរបស់តារាចម្រៀង និង អ្នកនិពន្ធដែលផលិតឡើងស៊ីសង្វាក់ទៅតាមវិដេអូ ។  បើតាមគម្រោងផលិតកម្មចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានប្រកាសផុសកម្រង ចម្រៀង« កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ជារៀងរាល់ថ្ងៃរហូតដល់ទៅ ១០០ថ្ងៃពេញ ពីចន្លោះ ៨វ៉ុល ទៅ១០ វ៉ុល ដែលក្នុងមួយវ៉ុលៗមានបទចម្រៀងចំនួន […]

តស់! អ្នកក្រុងបាវិតរាំឱ្យណាណីមើល តារាល្បីៗជុំគ្នាហើយ ខណៈក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកនៅក្រុងបាវិត ខេត្តស្វាយរៀង វិញម្តងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយ​ រីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក […]

ខណៈអតីតត្រៀមរៀបការតារាចម្រៀងកូនមួយ ពេជ្រ សូលិកា ពោលពាក្យយ៉ាងចាក់ដោត ! 

ខណៈពេលដែលអតីតគូស្នេហ៍ ពេជ្រ សូលិកា ត្រៀមដឹកដៃគូស្នេហ៍ថ្មីចូលរោងការ ស្រាប់តែតារាចម្រៀងកូនមួយ ពេជ្រ សូលិកា បានពោលពាក្យយ៉ាងចាក់ដោត និងមិនចង់ប្រៀបធៀបខ្លួន ឬប្រណាំងប្រជែងជាមួយនរណាម្នាក់ឡើយ ។  រស់នៅជា Single Mom អស់ពេលជាច្រើនឆ្នាំមកហើយ ដោយចិញ្ចឹមកូនប្រុសនៅក្នុងបន្ទុក តែតារាចម្រៀង ពេជ្រ សូលិកា មិនដែត្អូញត្អែរឡើយ ផ្ទុយទៅវិញនាងបែរជាសប្បាយរីករាយជាមួយ ជីវិតជា Single Mom នេះ បន្ទាប់ពីសម្រេចចិត្តបែកផ្លូវគ្នាជាមួយអតីតគូដណ្តឹងរបស់ខ្លួន ។  ទោះបីជា ពេជ្រ […]

មានលុយចាយវាយហ៊ឹហារមិនខ្វះ តារាចម្រៀង ឈួន សុវណ្ណឆៃ នៅប្រឹងបើកហាងអាហារសន្សំប្រាក់ប្រាក់ចំណូល ! 

នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ មានជីវភាពធូធារ និងមានទ្រព្យចាយវាយមិនខ្វះ មិនថាផ្ទះសំបែង ដីធ្លី រថយន្តទំនើប និងអាជីវកម្មធំៗនានា ដោយឡែកថ្មីៗនេះ អ្នកនាង បែរជាប្រកាសបើកហាងអាហារដ៏សាមញ្ញមួយទៅវិញ ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ។  ជារៀងរាល់ឆ្នាំតារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ តែងតែប្រើជីវិតហ៊ឹហារចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជាច្រើន ដើម្បីសាកថ្មជីវិត ដោយមិនខ្វល់ពីប្រាក់កាសនោះទេ ពីព្រោះនាងមានគ្រួសារដែលល្អ និងមានអាជីវកម្មជាច្រើននៅក្នុងដៃ ។ តែអ្វីដែលធ្វើឱ្យទស្សនិកជនមានការងឿងឆ្ងល់នោះ ស្រាប់តែថ្មីៗនេះនាងបានប្រកាសបើកហាងអាហារសាមញ្ញមួយទៅវិញ រហូតមានអ្នកខ្លះថា […]

កម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ធ្វើឲ្យមហាជនដឹងកាន់តែច្បាស់ពីជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិមាតុភូមិ

បន្ទាប់ពីចេញកម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងចាក់បញ្ចាំងនៅបណ្ដាញស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើនទទួលការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ កម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេបានប្រគល់សិទ្ធិដល់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” គឺជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចទាំងទ្វេ […]

តារាល្បីៗជុំគ្នានៅកំពង់ឆ្នាំង ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert ។

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]

តាំងពីបែកធ្លាយរឿងបែកផ្លូវគ្នាជាមួយស្វាមី មាស សុខសោភា ប្រើពាក្យប្លែកៗធ្វើឱ្យអ្នកគាំទ្រព្រួយបារម្មណ៍ !

ចាប់តាំងពីបែកធ្លាយព័ត៌មានថាបែកផ្លូវគ្នាជាមួយស្វាមីមក តារាចម្រៀងស្រី មាស សុខសោភា បានប្រើពាក្យប្លែកៗ និងងាកទៅកាន់ផ្លូវព្រះពុទ្ធសាសនាកាន់តែខ្លាំង ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្មណ៍ពីសុវត្ថិភាពផ្លូវចិត្តរបស់នាង ។  នៅមុនអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ស្វាមីរបស់តារាចម្រៀង មាស សុខសោភា បានប្រកាសលាឈប់ពីផលិតកម្ម Camtrax Music ដែលបានកាន់កាប់អស់ពេលជាច្រើនឆ្នាំ ។ ខណៈពេលនោះមហាជនជាច្រើនគិតថា ទំនាក់ទំនង មាស សុខសោភា និង ស្វាមី គឺឈានដល់ការបែកបាក់ទៅហើយ ប៉ុន្តែមកទល់ពេលនេះអ្នកទាំងពីរនៅពុំទាន់ចេញមុខបញ្ជាក់ការពិតនៅឡើយទេ ។  អ្វីដែលកាន់តែធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភនោះ គឺតារាចម្រៀង មាស សុខសោភា បានប្រើពាក្យប្លែកៗគួរឱ្យព្រួយបារម្ភ ជាក់ស្តែកាលពីពេលថ្មីៗនេះនាងបានបង្ហោះសាថា […]

សម្រាលកូនមិនទាន់បាន១ខែផង សួស វីសា បង្ហាញពីទំហំចិត្តជាង១០ឆ្នាំក្នុងថ្ងៃកំណើតចំពោះស្វាមី ក្រោយទទួលកាដូគ្រឿងពេជ្រដ៏ធំ ! 

តារាចម្រៀង សួស វីសា កាន់តែមានសុភមង្គល បន្ទាប់ពីសម្រាលកូនប្រុសទី២របស់ខ្លួនកាលពីមុនដើមខែ មេសា កន្លងមកនេះ ក្រោយពីទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីស្វាមីបណ្តូលចិត្ត ។ អ្វីដែលកាន់តែរំភើបនោះគឺនៅក្នុងថ្ងៃកំណើតរបស់នាងកាលពីថ្ងៃទី ០២ ខែ មេសា ស្វាមីរបស់នាងបានផ្តល់កាដូជាឈុតគ្រឿងពេជ្រដ៏មានតម្លៃដល់នាងផងដែរ ។  តារាចម្រៀង សួស វីសា បានពោលពាក្យយ៉ាងក្តុកក្តួលចិត្តថា « អរគុណណាស់ប្តី ជាង១០ឆ្នាំហើយ បងនៅតែជាបុរសល្អសម្រាប់អូនជានិច្ច អូនចាំបានកាលយើងនៅកម្សត់កម្សជាមួយ បងសន្យាថាបើថ្ងៃក្រោយបងមានសមត្ថភាព និងលិទ្ធភាពនោះយើងនឹងរៀបការហើយ […]

បទចម្រៀងល្បីៗទាំង៧របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្នាំនេះមានសន្ទុះខ្លាំងជាងគេ 

គ្រាន់តែចប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរភ្លាម យើងអាចនិយាយបានថាបទចម្រៀងល្បីៗទាំង៧បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាផ្ទុះខ្លាំងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ។  ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសម្រុកចេញបទចម្រៀងចំនួន៧បទជាប់ៗគ្នាមានគ្រប់រសជាតិ ជាក់ស្តែងបន្ទាប់ពីចូលឆ្នាំរួចរយៈពេល៣ថ្ងៃ គេសង្កេតឃើញថា បទចម្រៀងរបស់លោកទាំងថ្មីទាំងចាស់បានធ្វើឱ្យកក្រើកឆាកតន្រ្តី ក៏ដូចជាពេញនិយមចាក់ និងរាំលេងកម្សាន្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា និងសុះសាយដល់ក្រៅប្រទេសផងដែរ ។  បទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទាំង៧បទនោះរួមមានបទ « សៅអើយនាងសៅ » « Khmer Vibe » « ឆ្នាំនឹងសៀមរាបសប្បាយខ្លាំង […]

5
Promotion