កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានមោទនភាពខ្លាំងចំពោះកូនប្រុស « មន្តស្នេហ៍ » ក្រោយដណ្តើមបានមេដាយមាសនិងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស !  

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងដែលជោគជ័យក្នុងវិថីសិល្បៈ និង មុខជំនួញប៉ុណ្ណោះទេ សូម្បីតែរឿងគ្រួសារ លោកត្រូវបានចាត់ទុកថាជាគ្រួសារគំរូផងដែរ ដែលមានភរិយាល្អ និងកូនៗល្អ ជាក់ស្តែងសម្រាប់កូនប្រុស « មន្តស្នេហ៍ » កាន់តែធ្វើឱ្យលោកមានមោទនភាពខ្លាំងក្រោយពីកូនប្រុសបានដណ្តើមបានមេដាយមាសជាលើកទី៣ លើវេទិកាអន្តរជាតិ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេររៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនអមដោយវិដេអូថា « លោកប់ាមានមោទនភាពចំពោះកូនប្រុស « មន្តស្នេហ៍ » ខ្លាំងណាស់ កូនតែងតែធ្វើបាន មេដាយមាស ក្នុងចំណោម Top10 ហើយក៏បនាជាប់ឈ្មោះទៅប្រឡងនៅក្រៅប្រទេសបន្តទៀតផងដែរ » ។ 

នេះមិនមែនជាលើកទី១នោះទេដែលកូនប្រុសកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ទទួលបានមេដាយមាសនោះ កន្លងមកកូនប្រុសរបស់លោកធ្លាប់ទទួលបានមេដាយមាសជាច្រើនលើកផ្នែកសិក្សា ។ លោកថែមទាំងបាននិយាយទៀតថា ការប្រកួតប្រឡងនេះគឺជាការប្រឡងអន្តរជាតិដើម្បីជម្រុះចម្រាញ់យកបេក្ខជនទៅប្រឡងនៅឯក្រៅប្រទេសបន្តទៀត ចាប់ផ្ដើមសិក្សាពីបឋមមកដល់ថ្នាក់ទី 7 នេះគាត់ទទួលបានមេដៃមាស 3 តែមេដាយមាសចុងក្រោយនេះគឺជាមេដៃមាសការប្រកួតអន្តរជាតិដើម្បីទៅប្រកួតនៅក្រៅប្រទេសបន្តទៀតហើយមានសិស្សក្មួយៗច្រើនរយនាក់ផ្សេងទៀតដែលពូកែៗបានទទួលមេដៃមាសនិងពានផងដែរក្នុងកម្មវិធីនេះផងដែរ ។ 

ជាមួយនិងក្តីរំភើបពេញដោយមោទនភាពនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហើបប្រាប់ថា ថ្វីដ្បិតតែលោកមមាញឹកនៅក្នុងការងារសិល្បៈ និងការងាររកស៊ី លោកនិងគ្រួសារតែងតែផ្តល់ភាពកក់ក្តៅចំពោះកូនៗ និងមិនដែលទុកពូកគាត់ចោលឡើយ ៕