តស់! អ្នកក្រុងបាវិតរាំឱ្យណាណីមើល តារាល្បីៗជុំគ្នាហើយ ខណៈក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកនៅក្រុងបាវិត ខេត្តស្វាយរៀង វិញម្តងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយ​ រីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។

វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,កញ្ញា តន់ ចន្ទសីម៉ា,លោក ខាន់ ជេមស៌ រួមជាមួយលោក Tempo Tris , លោក សុវត្ថិ មុនីវណ្ណ ,លោក សុវត្ថិ សិរីវុឌ្ឍ, អ្នកនាង ខាត់ សួស្តី,កញ្ញា L-D-A ,លោក រាជ ប្រាថ្នា ,លោក ជុំ លីណូ ,កញ្ញា សុខុម ចរនា និងវត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra កន្លងមកមានមនុស្សចូលរួមរាប់ម៉ឺននាក់បង្កើតបានភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេងដែលប្រើប្រាស់ Sound ភ្លើងសុទ្ធតែបច្ចេកវិទ្យាទំនើបៗចុងក្រោយ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី03-04 ខែឧសភា ឆ្នាំ2025នេះ ដែលមានទីតាំងទីតាំងដីឡូត៍ខាងកើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពីម៉ោង 8យប់ ដល់ម៉ោង 11យប់។  

នៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕