កម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ធ្វើឲ្យមហាជនដឹងកាន់តែច្បាស់ពីជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិមាតុភូមិ

បន្ទាប់ពីចេញកម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងចាក់បញ្ចាំងនៅបណ្ដាញស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើនទទួលការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ។

កម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេបានប្រគល់សិទ្ធិដល់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” គឺជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចទាំងទ្វេ ក្នុងបុព្វហេតុជាតិមាតុភូមិ។

មហាជនបានសម្តែងក្តីរីករាយដែលបានទស្សនាស្តាប់ Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដោយបង្ហាញនូវការស្ងប់ស្ងែងនូវវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន លះនង់តស៊ូគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ហើយនាំមកនូវការផ្សះផ្សារជាតិ និងសុខសន្តិភាព។

ផលិតកម្ម Galaxy Navatra ធ្លាប់បានឲ្យដឹងថា Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” គឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗរបស់សម្តេចតេជោក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ៕