ថ្ងៃបុណ្យនៃក្តីស្រឡាញ់ លីវ ជីលី ចង់បានផ្កាស្លាជាងផ្កាកុលាប !

ស្រីស្អាត លីវ ជីលី ឬ ជីលី ទេវី បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួននៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤ កុម្ភះនេះថា នាងចង់បានផ្កាស្លាជាងផ្កា្កកុលាប បើអាចនាងចង់បានចិញ្ចៀនពេជ្រ ។  កញ្ញា លីវ ជីលី គឺជាស្រីស្អាតសំបូរស្នេហ៍ដែលមានបុរសជាច្រើនតាមស្រឡាញ់ ប៉ុន្តែនាងបានជ្រើសរើសបុរសម្នាក់ធ្វើជាដៃគូរួចហើយ គ្រាន់តែពុំទាន់ដល់ថ្ងៃដឹកដៃគ្នាចូលរោងការប៉ុណ្ណោះ ។  ទោះបីជាមានដៃគូស្នេហារួចក្តី លីវ ជីលី នៅតែប្រកាន់ភ្ជាប់ថា ខ្លួនចង់រៀបការទៅតាមប្រពៃណី ខ្មែរ ដូចជាមិត្តសិល្បករមួយចំនួនដែរ […]

វណ្ណៈ បូរមី ប្រកាសផ្អាកថតភាពយន្តព្រោះធ្លាក់សម្រស់ខ្លាំង ! 

តារាសម្តែង វណ្ណៈ បូរមី បានប្រកាសផ្អាកពីអាជីពសិល្បៈមួយរយៈ បន្ទាប់ពីសម្រស់ខ្លួនធ្លាក់ខ្លាំងធ្វើឱ្យនាងមិនជឿជាក់លើខ្លួនឯង ។ រយៈពេលមួយឆ្នាំមកហើយដែលតារាសម្តែង និង បង្ហាញម៉ូដ វណ្ណៈ បូរមី បានបាត់មុខពីសិល្បៈនាងពុំមានស្នាដៃថ្មីណាមួយបង្ហាញទស្សនិកជនឡើយ រហូតមានព័ត៌មានថា នាងបានរៀបការមានគ្រួសារស្ងាត់ៗទៅហើយ ។  ជូបជាមួយតារាសម្តែង វណ្ណៈ បូរមី កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា នាងពិតជាផ្អាកពីអាជីពសម្តែងយ៉ាងពិតប្រាកដ ដោយសារតែនាងមានបញ្ហាសម្រស់ ម្យ៉ាងវិញទៀតពេលនេះនាងកំពុងពត់ធ្មេញផង ។ ដោយសារតែមិនជឿជាក់លើសម្រស់របស់ខ្លួន ទើបធ្វើឱ្យនាងផ្អាកមិនទទួលថតរឿង […]

មិនចេះមាត់ក ហ៊ិន ច័ន្ទនីរ័ត្ន Surprise ស្វាមីនិងអ្នកគាំទ្រទាំងព្រឹកពីដំណឹងល្អក្រោយរៀបការជាងមួយឆ្នាំ !

ពិធីការិនីស្រគត់ស្រគុំ មិនចេះមាត់ក ហ៊ិន ច័ន្ទនីរ័ត្ន បាន Surprise ស្វាមីនិងអ្នកគាំទ្រទាំងព្រឹកព្រលឹម អំពីដំណឹងល្អរបស់ខ្លួនដែលបានទន្ទឹងជាយូរមកហើយ បន្ទាប់ពីរៀបការបានជាងមួយឆ្នាំ ។ ទីបំផុតក្តីស្រមៃចង់បានកូនរបស់ពិធីការិនិ ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីបានសម្រេចដូចបំណងប្រាថ្នាហើយ បន្ទាប់ពីនាងបានព្យាយាមរាប់ឆ្នាំ ទើបតែសម្រេចនៅក្នុងឆ្នាំនេះ បន្ទាប់ពីរៀបចំពិធីខួបអាពាហ៍ពិពាហ៍បានមួយឆ្នាំកាលពីពេលថ្មីៗនេះ ។ បន្ទាប់ពី Surprise ស្វាមីជាមួយដំណឹងល្អនេះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា នាងពិតជារំភើបចិត្តខ្លាំងណាស់ដែលបំណងប្រាថ្នាខ្លួនចង់បានកូនឆ្នាំ ម្សាញ់ បានក្លាយជាការពិត មិនថាកូនប្រុសឬកូនស្រីគឺនាងពេញចិត្ត និងរីករាយទទួលស្វាគមន៍សមាជិកថ្មីក្នុងពេលឆាប់ៗខាងមុខ ។ ចំណែកស្វាមីរបស់ ហ៊ិន […]

ស្ងាត់យូរហើយ ម៉ាដូណា ចេញមុខព្រលះ ស្រីខ្ញុង ម្តងទៀតរឿងជំពាក់លុយមិនសង កុហក់បោកប្រាស់ 

ទុកឱកាស និងអត់ទ្រាំស្ងាត់យូរហើយរឿង ទារលុយតារាកំប្លែង ស្រីខ្ញុង មិនបាន ស្រាប់តែតារាកំប្លែង ម៉ាដូណា ចេញមុខព្រលះ ស្រីខ្ញុង ជាថ្មីម្តងទៀត រឿងតាមទារលុយមិនសង ហើយព្យាយាមគេចវិះកុហក់បោកប្រាស់ និងមិនឆ្លើយតប ។ នៅព្រឹកថ្ងៃទី៤ កុម្ភះឆ្នាំ២០២៥ នេះ តារាកំប្លែងភេទទី៣ លោក ម៉ាដូណា បានរៀបរាប់សារយ៉ាងវែងអន្លាយនៅលើហ្វេសប៊ុករបស់លោកថា «  ធានាលុយអោយវាផង បោកលុយខ្ញុំផង ខំរាប់អាននឹងទុកចិត្ត ចុងក្រោយលេងខ្វល់ ជាអ្នកសិល្បះដល់ថោកទាបបំផុត […]

បែកគ្នាឬយ៉ាងណាតារាសិចស៊ី អៀ ម៉េងលិ លុបរូបគូស្នេហ៍ចេញពីហ្វេសប៊ុកអស់គ្មានសល់ ? 

ទើបតែផ្អែមល្ហែមនិងគ្នានៅទឹកដីអឺរ៉ុបនៅដើមឆ្នាំមិនបានប៉ុន្មានផង ស្រាប់តែនៅសុខៗ តារាសិចស៊ី អៀ ម៉េងលិ បានលុបរូបគូស្នេហ៍ចេញពីហ្វេសប៊ុករបស់ខ្លួនអស់ ធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់គ្រប់ៗគ្នា ។  ក្នុងអំឡុងពេលចេញទៅដើរកម្សាន្តនៅទឹកដីអឺរ៉ុប តារាសិចស៊ី អៀ ម៉េងលិ ធ្លាប់បាននិយាយថា នាងនឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួននៅពេលត្រឡប់មកវិញ ។ បន្ទាប់ពីទទួលបានដំណឹងនេះអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងគ្រប់ៗគ្នា ។  អ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺក្រោយពីត្រឡប់មកពីផ្អែមស្នេហ៍នៅក្រៅប្រទេសមិនបានប៉ុន្មានផង ស្រាប់តែមានព័ត៌មានថា អៀ ម៉េងលិ និងគូស្នេហ៍សម្រេចចិត្តបែកផ្លូវគ្នា ហើយនៅលើ ហ្វេសប៊ុក របស់នាង […]

ឆ្នាំមុនចាប់បានផ្កា ឆ្នាំនេះ កញ្ញា ស៊ីន ជេននី នៅតែមិនអាចរកគូឃើញ !

កាលពីឆ្នាំទៅកញ្ញា ស៊ីន ជេននី ទទួលបានផ្កាសំណាងពី ស្រីនា ក្នុងថ្ងៃមង្គលការ ដោយឡែកឆ្នាំនេះនៅពេលដែលមិត្តភក្តិសួរនាំថាតើពេលណាមានដំណឹងល្អ ស្រាប់តែតារាស្រីរូបនេះបែរជាធ្វើមុខជូរ និងតបយ៉ាងអស់សង្ឃឹមបំផុត ។  កញ្ញា ស៊ីន ជេននី គឺប្អូនស្រីរបស់តារាស្រីល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន ដែលកំពុងមានឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្ន អ្នកទាំងពីរតែងតែទៅណាមកណារួមគ្នាមិនដែលខាន ជាពិសេស ស៊ីន យូប៊ីន កំពុងផ្ចុងផ្តើមឱ្យប្អូនស្រីល្បីឈ្មោះដូចជាខ្លួនផងដែរ ។  ថ្វីដ្បិតតែកញ្ញា ស៊ីន […]

យុគ៩ គង់ ច័ន្ទស្រីមុំ សុំលេងឈុតសិចស៊ីនិងផ្តាំទៅស្រ្តីគ្រប់រូបឱ្យរឹងមាំ ! 

មិនខ្លាចនូវការរិះគន់ គង់ ច័ន្ទស្រីមុំ លេងឈុតសិចស៊ីបែបប្រពៃណីចិនយ៉ាងស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី ។  តាមរយៈរូបភាពជាច្រើនសន្លឹករបស់ គង់ ច័ន្ទស្រីមុំ ដែលបានបង្ហោះកាលពីព្រឹកមិនញនេះពិតជាធ្វើឱ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានតុបតែងខ្លួននិងស្លៀកពាក់ឈុតអាវក្នុងពណ៌ក្រហមឆ្អិនឆ្អៅ រំលេចជាមួយម៉ុងសាយនៅពីក្រោយ ។  ជាមួយនិងការបង្ហោះរូបភាពស្អាតៗរបស់ខ្លួនបែបនេះ គង់ ច័ន្ទស្រីមុំ បាននិយាយថា « យុគ៩ ស្រ្តីរឹងមាំមិនត្រូវការអាណិត ព្រោះនាងតែងតែរក្សាជំហរដ៏រឹងមាំដោយខ្លួនឯង » ។  បន្ទាប់ពីឃើញរូបភាពជាច្រើនរបស់ […]

រាជនីក្រមា មាន សូនីតា « ខ្ញុំអាយុច្រើនហើយទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយចុះសម្រាប់ការប្រកួតសម្រស់ » 

រាជនីក្រមា មាន សូនីតា បានប្រកាសជំហរជាថ្មីរបស់ខ្លួនថា នាងមិនមានគម្រោងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ណាមួយទេ ដោយសារនាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយវិញ ។  ថ្វីដ្បិតតែមានវ័យច្រើនបន្តិចក្តីតារាសម្តែង មាន សូនីតា ដែលត្រូវមហាជនដាក់រហ័សនាមថារាជនីក្រមានោះ នៅតែមានរូបសម្រស់ស្រស់សោភា និងគួរជាទីគយគន់ ជាពិសេសកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់នាងកាន់តែល្បីរន្ទឺខ្លាំងនៅក្នុងវិស័យសិល្បៈ រហូតធ្វើឱ្យមហាជនជាច្រើនបានសំណូមពរឱ្យនាង​ ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់ធំៗជាច្រើន ជាក់ស្តែងនៅពេលដែលចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីបង្ហាញមុខ ND ថ្មីរបស់កម្មវិធី Miss Cosmo Cambodia កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា តារាស្រីរូបនេះនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនោះហើយ ។ ទោះជាយ៉ាងនេះក្តីកញ្ញា មាន សូនីតា បានបញ្ជាក់ច្បាស់ៗថា […]

មកស្គាល់តួអង្គសំខាន់ពីររូបក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន »

កញ្ញា កែវ សុផានិត និងលោក ថេង គឹមស គឺជាតួអង្គសំខាន់នៅក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ដែលកំពុងសម្តែងជូនមហាជនទស្សនានៅសាលសន្និសិទចតុមុខ ។  គ្រាន់តែបើកឆាកការសម្តែងថ្ងៃដំបូងផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន សំបុត្រលក់អស់គ្មានសល់ ជាក់ស្តែងពេលបើកឆាកសម្តែងភ្លាម សម្លេងទះដៃ ស្រែកហ៊ោកញ្ជ្រៀវពេញសាលចតុមុខ ដែលបញ្ជាក់ថា ការសម្តែងរបស់សិល្បករទាំងអស់ពិតជាអស្ចារ្យ ជាផ្ទាំងទស្សនីយ៍ភាពដ៏កម្របានទស្សនា សូម្បីតែលោកជំទាវ ភឿង សកុណា […]

តារាហុងកុងល្បីពីរដួងបង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ ហើយទទួលស្គាល់ថា កម្ពុជាមានសុខសុវត្ថិភាព មិនដូចពាក្យចចាមអារាមឡើយ

តារាសម្តែងហុងកុងដ៏ល្បី Michael Do Tai Yu និង Keith Mok ដែលដើរតួជា «Dynasty» ក្នុងរឿង «Come Home Love: Lo and Behold» កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ត្រូវបានអញ្ជើញឱ្យមកសម្តែងនៅក្លឹប W CLUB ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន std.stheadline.com បានឱ្យដឹងថា ថ្វីត្បិតតែពិភពខាងក្រៅមានការព្រួយបារម្ភ […]

5
Promotion