លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប សរុបចំនួន ៩.២២៤ ករណី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងយុវជន អ.ម.ត, ស.ស.យ.ក, […]
Tag: តំបន់រុនតាឯក
រដ្ឋមន្ត្រីក្រសួងដែនដី ជំរុញឱ្យរួមគ្នាទប់ស្កាត់ព័ត៌មានមិនពិត នៅតំបន់រុនតាឯក និងពាក់ស្នែង
ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាបស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការជំរុញបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងារនៅតំបន់អភិវឌ្ឍន៍ រុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ រៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តម […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាថាតំបន់អភិវឌ្ឍន៍រុនតាឯក នឹងបន្តរីកចម្រើនទៅជាក្រុងដ៏សំខាន់មួយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាជូនប្រជាពលរដ្ឋថាតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក នឹងបន្តរីកចម្រើនទៅជាក្រុងមួយ។ សម្តេចកត់សម្គាល់ថា ចាប់តាំងពីការដាក់គ្រឿងចក្រឈូសឆាយដំបូងមកដល់ពេលនេះ តំបន់រុនតាឯកបានរីកចម្រើនគួរឲ្យកត់សម្គាល់ទៅហើយ ហើយទម្រាំ ២ ៣ឆ្នាំ ៥ឆ្នាំទៅមុខទៀត ហេដ្ឋារចនាសម្ព័ន្ធកន្លែងនេះបន្តរីកចម្រើនទៅជាក្រុងមួយ ដែលសំខាន់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ តំបន់១ តំបន់២ […]
ឯកឧត្ដម សាយ សំអាល់ ស្នើឲ្យគៀងគរអ្នកវិនិយោគមកដាក់ទុននៅតំបន់រុនតាឯក និងពាក់ស្នែង
ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប។ ឯកឧត្តម សាយ សំអាល់ បានផ្តល់អនុសាសន៍ណែនាំដល់ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តក្រុងស្រុក ត្រូវបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចាប់ឆ្នោតយកក្បាលដីឡូតិ៍ និងមិនទាន់ចាកចេញឱ្យពួកគាត់ចាកចេញទៅរស់នៅទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំជូនរួចហើយ។ ជាពិសេសអ្នកចំណូលថ្មី ចំពោះគ្រួសារដែលទទួលបានប័ណ្ណកម្មសិទ្ឋិសម្គាល់ម្ចាស់អចលនទ្រព្យ ថ្វីត្បិតជាកម្មសិទ្ឋិស្របច្បាប់ក្តីតែជាគោលការណ៍ ត្រូវកំណត់៥ឆ្នាំទើបគាត់អាចដោះដូរ […]
