អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ […]
Tag: ត្នោត
ក្រសួងបរិស្ថាន ប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»
កូនត្នោតចំនួន១៥០០ដើម ត្រូវបានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគេនដល់ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែលបានចូលរួមយុទ្ធនាការ […]
