នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កេតឃើញថា ក្នុងរយៈកាលចុងក្រោយនេះ សមត្ថកិច្ចបានសង្កេតឃើញមានកំណើនប្រជាពលរដ្ឋរាយការណ៍អំពី ករណី ការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នក​​​ចុះផ្សព្វផ្សាយតាមផ្ទះ, តូបលក់ដូរ, ការដើរចែក និងដាក់ខិតប័ណ្ណតាមយានយន្ត, ទ្វារ ឬរបងផ្ទះ និងការបង្ហោះ​អនឡាញ ជាដើម។