និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកពីរាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនសូត្រពីអំពីប្រពៃណីដាល់អំបុក របស់ដូនតាខ្មែរ ដែលប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិ​ជុំ​គ្រៀល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ និស្សិតអាហារូបករណ៍ អ.ម.ត បានស្វែងយល់ពីការជ្រើសរើសប្រភេទស្រូវ, ការហាល និងលីងស្រូវ, ការដាល់អំបុក, ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ […]