និស្សិតនិងសិស្សនគរបាល នឹងទទួលបានសេវាថែទាំសុខភាព តាម​រយៈប.ស.ស. ចាប់ពីខែមក​រា ឆ្នាំ២០២៥

រាជរដ្ឋាភិបាល បានសម្រេចពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីផ្តល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ សម្រាប់និស្សិតនគរបាល​និងសិស្សនគរបាល ដែលកំពុងសិក្សានិងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានកំណត់បែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន និងអត្រាភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលជានិស្សិតនគរបាល​និងសិស្សនគរបាល ត្រូវអនុវត្តតាម​បទប្បញ្ញត្តិជាធ​រមា​ន។ ហើយត្រូវបានកំណត់យកប្រាក់បៀវត្សមូលដ្ឋានស្មើឋានន្តរស័ក្តិអនុសេនីយ៍ត្រី សម្រាប់និស្សិតនគរបាល និង ប្រាក់បៀវត្សមូលដ្ឋានស្មើឋានន្តរស័ក្តិព្រឹន្ទបាលទោ សម្រាប់សិស្សនគរបាល ជាប្រាក់បៀវត្សជាប់ភាគទាន ក្នុងការគណនាភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។ […]

កម្មការិនី ប៊ុន សម្ភស្ស៖ ប.ស.ស. ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីចង្កូមមច្ចុរាជ

កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយរូបនាងឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។

២០ថ្ងៃក្រោយការប្រកាស ពលរដ្ឋជិត ៩ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត

បន្ទាប់ពីប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត គិតមកដល់ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានបងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៨៨ ០០៥នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មានចំនួន ៨៤ ៨៦៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ១៤០នាក់