វិធានការក្តៅ! ឃាត់ខ្លួនក្រុមមេខ្លោង និងបក្សពួកកៀរគរមនុស្សកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង ១ម៉ឺនហិកតា ក្នុងខេត្តស្ទឹងត្រែង

ក្នុងប្រតិបត្តិការរយៈពេល ២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលក្នុងប្រតិបត្តិការក្តៅគគុកនេះ ក្រុមការងារបានសម្របសម្រួលពន្យល់បងប្អូនប្រជាពលរដ្ឋដែលលង់ចាញ់បោកមេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញពីដីក្នុងតំបន់ការពារធម្មជាតិដោយរីករាយ និងសន្តិវិធី ។ ក្នុងនោះ សមត្ថកិច្ចខេត្តស្ទឹងត្រែង បានឃាត់ខ្លួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ចំពោះក្រុមមេខ្លោង និងបក្សពួកនៅពីក្រោយរឿងនេះរួមមាន យាយម៉ា ឈ្មោះពិត សៅ […]

កម្លាំងចម្រុះ បន្តប្រតិបត្តិការចុះឃ្លុំដីទុកបានជាង ២ពាន់ហិកតា ពីការទន្ទ្រានយកដីព្រៃរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្តីពី លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ  រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០។ ក្នុងនោះ ការប្រើប្រាស់កម្លាំង សរុប  ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។ ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន […]

ផ្តើមប្រតិបត្តិការក្តៅ! ឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១៥០ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។ យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។ តាមរយៈរបាយការណ៍ដដែល […]

ចេញដំណើរហើយ! យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជា មធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នករកស៊ីទទួលផលពីបទល្មើសព្រៃឈើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ថា ដាវអាជ្ញាសឹកឱ្យហើយ ត្រូវតែអនុវត្តន៍ ដើម្បីការពារធនធានធម្មជាតិ។ សម្តេចបញ្ជាក់ថា បទល្មើសព្រៃឈើ មនុស្សតិចបានផល មនុស្សច្រើនវេទនា ហើយអ្នករកស៊ីទទួលផលពីបទល្មើសព្រៃឈើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

មន្ទីរបរិស្ថានខេត្តកំពង់ធំថា ពិតជាមានការកាប់ទន្ទ្រានយកដីជាច្រើនហិកតា តែមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទេ

មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី អំពីសកម្ម​ភាព​ការចុះល្បាតរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែលរកឃើញទីតាំងកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។ មន្ទីរបរិស្ថានខេត្តកំពង់ធំ បញ្ជាក់ថា នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី(RFA) បានធ្វើការផ្សព្វផ្សាយព័ត៌មាន​អំពីការចុះល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ រកឃើញមានការលួចកាប់រាន ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធនៅតំបន់អូរតាលោកជាច្រើនហិកតា ស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ទីរបរិស្ថានខេត្តកំពង់ធំបាន បញ្ជាក់ថា ក្រោយពីទទួលព័ត៌មានអំពីបទល្មើសការកាប់រានទន្ទ្រានយកដីនៅតំបន់អូរតាលោក ក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ […]

មន្ត្រី និងពលរដ្ឋអះអាងថា មិនមានការធ្វើផ្លូវសម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើនៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះឡើយ

ក្រសួងបរិស្ថាន បានរឹតបន្តឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។ ជាក់ស្ដែង នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើតឡើងនោះទេ។ ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ […]

5
Promotion