អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឲ្យដឹង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤។ អ.ប.ព. បើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ម៉ោង១២ យប់។ ដូច្នេះ បុគ្គលដែលមានមុខតំណែងត្រូវប្រកាសដូចចែងក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២(ពីរ)ឆ្នាំម្តង ដែលមិនទាន់បានមកប្រកាសទ្រព្យសម្បត្តិ […]