ដំណឹងល្អ! រជ្ជទាយាទលុចសំបួ ពិចារណាលើលទ្ធភាពផ្តល់ជំនួយសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃអនាគត

គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសលុចសំបួ ដឹកនាំដោយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងអមដំណើរដោយឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កិច្ចការមនុស្សធម៌នៃប្រទេសលុចសំបួ បានទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អំពាវនាវឲ្យសប្បុរសជនបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ក្នុងសារលិខិត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត […]

«ស្មារតីខ្មែរជួយខ្មែរ» បានផុសឡើងក្នុងចលនាជាតិមួយដ៏សំខាន់!

ចលនាមហាសាមគ្គីជាតិខ្មែរក្នុងសង្គមខ្មែរ បានផុសត្រដែតឡើងដ៏គួរឲ្យស្ញប់ស្ញែង តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីកុមារ ឆ្នាំ២០២៤ ដែលបានផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលចំនួនជាង ៣លាន៣សែនដុល្លារ។ បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើកកន្លងមក, យុទ្ធនាការ […]

ជួយគន្ធបុប្ផា! សម្តេចធិបតី​ហ៊ុន ម៉ាណែត និងលោកជំទាវ មោទនភាពយ៉ាងខ្លាំង ចំពោះការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ

ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ ០១ មិថុនា ២០២៤ មិ្សលមិញនេះ។ តាមរយៈបណ្តាញសង្គមផ្ូវការនៅថ្ងៃទី២ ខែមិថុនា សម្តេចធិបតី […]

ជំទាវទី១របស់កម្ពុជា អំពាវនាវដល់សប្បុរសជនចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការរបស់លោកជំទាវ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ […]

មហាសំណាង! ក្រុមបាល់ទាត់ Cambodia Football Super Stars របស់ខេម មិនទាន់ដល់ថ្ងៃប្រកួតផងបានទឹកប្រាក់ជិត ៤លានដុល្លារ

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំការប្រកួតផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា Cambodia Football Super Stars ដំណឹងជាបឋមមានសប្បុរសជនចូលរួមបានជិត៤លានដុល្លារហើយ នេះបើផ្អែកតាមការបង្ហើបឲ្យដឹងក្នុងសន្និសីទសាព័ត៌មានមួយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង មេហ្គាម៉ល២៧១ ។ ឯកឧត្តម ឃួង ស្រេង […]

ទារកមានដៃ៤ ជើង៤ ពីកំណើត ត្រូវបានវះកាត់ដោយគ្រូពេទ្យគន្ធបុប្ផា ដោយជោគជ័យ

ប្រភពពីហ្វេសប៊ុក Dr. Beat Richner បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកានេះថា ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវ អវៈយវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus […]

មន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះក្មេងស្រីម្នាក់ ដែលទឹកចូលពេញខួរក្បាលនិងសួត ព្រោះតែជួយប្អូនលង់ទឹក

ក្មេងស្រីជំទង់អាយុ ១៤ឆ្នាំ បានលោតចុះក្នុងទឹកដើម្បីជួយសង្រ្គោះជីវិតប្អូនស្រីតូចរបស់ខ្លួនឲ្យបានរួចជីវិត តែជាអកុសល ខ្លួននាងផ្ទាល់ត្រូវបានលង់ទឹកដោយខ្លួនឯងទៅវិញ។ នាងត្រូវបានមណ្ឌលសុខភាពមួយនៅខេត្តកំពង់ធំ បញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសន្លប់បាត់ស្មារតីខ្វះអុកស៊ីសែនក្នុងខួរក្បាល និងទឹកចូលសួតពេញទាំងសងខាង។ នាងត្រូវបានជួយសង្រ្គោះជីវិតក្រោយព្យាបាលថែទាំអស់៩ថ្ងៃ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ នៅថ្ងៃទី១៦ ខែតុលានេះ ក្មួយស្រី មានជីវិតរស់ឡើងវិញ ដោយស្នាមញញឹម។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យគន្ធបុប្ផា។ តាមរយៈផេកហ្វេសប៊ុក Dr. Beat Richner អរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរ​ពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា […]

មន្ទីរពេទ្យគន្ធបុប្ផា សុំចិត្តម្ចាស់ផេកហ្វេសប៊ុកមួយកុំបង្ហោះជេរប្រមាថមន្ទីរពេទ្យជាសាធារណៈ នាំឲ្យមានការភ័ន្តច្រឡំ

មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈផេកហ្វេសប៊ុក Dr. Beat Richner នៅថ្ងៃទី២៤ ខែកក្កដានេះ បានឲ្យដឹងថា នៅថ្ងៃអាទិត្យម្សិលមិញ មានហេតុការណ៍មួយ ដែលបានបង្ហោះvideo clip ថតក្នុងទីធ្លាពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងថតសម្លេងខ្លនឯងដោយសេចក្តីខឹងក្រោធក្នុង Facebook មាន account ឈ្មោះ T & S Online (បង្ហោះតែប៉ុន្មាននាទីក្រោយប៉ុណ្ណោះ) ដោយពុំដឹងរឿងរ៉ាងយ៉ាងណានោះទេ (?) […]

មន្ទីរពេទ្យគន្ធបុប្ផា៖ គ្រូពេទ្យមិនមែនជាទេវតា ប៉ុន្តែតែងតែដណ្តើមជីវិតពីមច្ចុរាជ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺជានិច្ច

ក្នុងរូបភាពនេះប្រៀបបាននឹងសកម្មភាពប្រចាំថ្ងៃរបស់ក្រុមគ្រូពេទ្យទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ផាដែលតែងតែសង្រ្គោះជីវិតទារក និងកុមារដោយមិនគិតថ្លៃ ប្រកបដោយគុណភាព មិនរើសអើង។ ការចូលរួមបរិច្ចាគរបស់លោកអ្នក ពិតជាសំខាន់ណាស់ក្នុងការគាំទ្រដល់សកម្មភាពរបស់ក្រុមគ្រូពេទ្យគន្ធបុប្ផាដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដានេះ។ ដើម្បីបរិច្ចាគសូមចុចតំណខាងក្រោមនេះ៖

5
Promotion