ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ និង ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានដឹកនាំពិគ្រោះពិភាក្សា ដើម្បីជម្រះចោលសំណុំរឿងចំនួន ៣១៥ករណី ដែលជាការជម្រះបន្ថែម។ ក្រសួងរៀបចំដែនដី បានឲ្យដឹងថា មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើ៖១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ២. មានយន្តការ និងការចាត់តាំង ៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា និង៤. សកម្មស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ។ […]
Tag: វិវាទដីធ្លី
ក្រុមការងារនាយករដ្ឋមន្ត្រី ប្រើពេលត្រឹមតែជាង ១ម៉ោង បានដោះស្រាយបញ្ចប់វិវាទដីធ្លីរុំារ៉ៃជិត ២០ឆ្នាំ ជាស្ថាពរ
ករណីវិវាទដីធ្លីរវាងឈ្មោះ វួន វុទ្ធី ជាមួយពលរដ្ឋ១៦គ្រួសារ ក្នុងនោះក៏មាន ឈ្មោះ កែម ធី, ណៃ ស្រីអូន និង ឆេង ហ៊ុន ផងដែរស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងហើយ ដោយមានការស្ម័គ្រចិត្តទាំងសងខាង។ តំណាងពលរដ្ឋ និងយុវជន ៣នាក់ ដែលជាកូនៗរបស់លោកកែម ធី និងអ្នកស្រីណៃ […]
រដ្ឋមន្រ្តីក្រសួងដែនដី ចង្អុលប្រាប់មន្ទីរខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិ និងបញ្ហាវិវាទដីធ្លីដែលនៅសេសសល់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដែលនៅសល់ឱ្យបានលឿន ដោយសហការជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពិនិត្យមើលដីណាដែលបានដោះស្រាយហើយ ដើម្បីពន្លឿននីតិវិធីនៃការចេញបណ្ណទាំងនោះ។ ចំពោះបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ ត្រូវអញ្ជើញភាគីវិវាទមកដោះស្រាយដើម្បីបញ្ចប់ការងារ។ ប្រសាសន៍ណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បែបនេះក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម […]
ពលរដ្ឋ ៣៣៣គ្រួសារ ព្រមព្រៀងបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហៃ សួគ៌ តាមបែបឈ្នះឈ្នះ
នៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣ ប្រជាពលរដ្ឋ៣៣៣គ្រួសារដែលបានព្រមព្រៀងដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហៃសួគ៌តាមបែបឈ្នះឈ្នះនៅភូមិទំនប់ដាច់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលសេចក្តីសម្រេចទទួលស្គាល់ការគ្រប់គ្រងកាន់កាប់ក្បាលដីឡូតិ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងឯកឧត្តម ង៉ោ ម៉េងជ្រួនអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យតំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តស្រុកឃុំកងកម្លាំងយុវជន និងប្រជាជនយ៉ាងច្រេីនកុះករ៕
