«សោកនាដកម្មភ្នំខ្មោច» គឺវារឿងពិតបានកើតឡើងនៅទសវត្សទី៨០ ដែលថៃបានធ្វើអំពើឃោរឃៅមកលើប្រជាជនកម្ពុជា ។ បច្ចុប្បន្ន ក្រោយពីបានដឹងថាផលិតករកម្ពុជាផលិតជាខ្សែភាពយន្ត ថៃបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលាតត្រដាងរឿងដ៏អាក្រក់មួយនេះទៅកាន់ពិភពលោក។ កាសែត Khaosod English រាយការណ៍ថា ប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីការពណ៌នាអំពីប្រទេសថៃនៅក្នុងខ្សែភាពយន្តកម្ពុជា “ភ្នំខ្មោច៖ វាលពិឃាតទីពីរ” ដោយព្រមានថា ស្នាដៃច្នៃប្រឌិតមិនគួរត្រូវបានប្រើដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ការស្អប់ខ្ពើមនោះទេ។ ការបំភ្លឺនេះត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃ-កម្ពុជា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានអំពាវនាវឱ្យប្រើប្រាស់ភាសាដែលពិពណ៌នាអំពីប្រទេសថៃថាបាន “ឈ្លានពានកម្ពុជា”។ យ៉ាងណាក៏ដោយ គេមើលឃើញថា ការព្រួយបារម្ភនេះ គឺថៃហាក់ភ័យខ្លាចស្រមោលអតីតកាល ខណៈសោកនាដកម្ម […]