ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។ ជាលើកដំបូងនៅឆ្នាំនេះ មួយផ្នែកនៃពិធីត្រូវបានធ្វើឡើងនៅខាងមុខវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ឬហៅថាវិមាន “រូបពីរ” ដែលត្រូវបានសាងសង់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កាលដើមឡើយវិមាននេះត្រូវបានសម្ភោធនៅថ្ងៃទី០១ […]
