ក្រសួងធនធានទឹកនិងឧតុនិយម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នករំលោភយកដីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក៧មករា

ក្រសួងធនធានទឹកនិងឧតុនិយម បានព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នករំលោភយកដីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក៧មករា ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ , ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ

UPDATE: ជំនន់ស្ទឹងព្រែកត្នោត ហក់ឡើងលិចសង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ, ប៉ះពាល់ពលរដ្ឋជាង ២ពាន់គ្រួសារ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសោរ៍នេះ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ​និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ​ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត​ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខណ្ឌដង្កោ​ និងបន្តពិនិត្យស្ថានភាពទឹកតាមបណ្ដោយផ្លូវជាតិលេខ​៤​ ក្នុងភូមិសាស្ត្រ​ខណ្ឌពោធិ៍សែនជ័យ​និងខណ្ឌកំបូល​រាជធានីភ្នំពេញ។ ឯកឧត្តមបានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ តុលានេះមានសភាពហ្នឹងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមអំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមបានបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋ២០៧៥គ្រួសារទទួលរងគ្រោះ ដោយការលិចលង់នេះ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយ របស់កាកបាទក្រហមកម្ពុជា និងអំណោយរបស់សម្តេចរធិបតី […]

កម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើ ហក់ឡើងដល់ចំណុចដែលត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់ចំណុចត្រៀមលក្ខណៈប្រុងប្រយ័ត្នរួមមានស្ថានីយទំនប់តាសាល​ ទឹកស្ទឹងមានកម្ពស់ ១៩,២០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន​១៩,៥០ម៉ែត្រ ស្ថានីយពាមឃ្លី ទឹកកម្ពស់ ៦,០០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ស្ថានីយសំណង់រលាំងជ្រៃ ទឹកកម្ពស់ ៧, ៥៤ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងនៅតំបន់ទីជម្រាលអាងស្ទឹងព្រែកត្នោតក៏មានបរិមាណទឹកភ្លៀងធ្លាក់ចន្លោះពី ៥០មម ទៅ ១០០ម ដែលជាចំណុចត្រូវធ្វើការត្រៀមលក្ខណៈគ្រប់គ្រងទឹកស្ទឹងឱ្យស្របតាមលក្ខណៈបច្ចេកទេស។ ក្រសួងបានឲ្យដឹងដែរថា នារសៀលថ្ងៃទី១៧ […]

ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែសីហានេះថា ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ។ នៅរដូវវស្សាជារៀងរាល់ឆ្នាំ ទឹកស្ទឹងព្រែកត្នោតតែងតែឡើងជារឿងធម្មតា។ ថ្មីៗនេះ អាជ្ញាធរបានជូនដំណឹងជូនដល់ប្រជាពលរដ្ឋតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត សូមមានការប្រុងប្រ.យ័ត្ន ចំពោះការហក់ឡើងនៃទឹកជំនន់ដែលហូរចាក់មកពីខេត្តកំពង់ស្ពឺតាមទំនប់៧មករា (កំពង់ទួល)។ អាជ្ញាធរណែនាំឲ្យប្រជាពលរដ្ឋ ត្រៀមខ្លួនទុកជាមុន ដូចជា រៀបចំសម្ភារៈទុកដាក់លើធ្នើ និងឧស្សាហ៍ងើបមើលទឹកស្ទឹង ប្រសិនបើទឹកឡើងធំ នឹងប្រញាប់ទៅទីទួលមានសុវត្ថិភាព និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ៕

ស្ថានភាពទឹកស្ទឹងព្រែកត្នោត និងទឹកនៅទំនប់៧មករា ពុំទាន់ជាបញ្ហាចោទនៅឡើយទេ

ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពទឹកនៅទំនប់ ៧មករា វេលាម៉ោង១១:០០នាទី មានកម្ពស់ ៤,១៨ម៉ែត្រ នៅទាបជាងទំនប់បង្ហៀ រីឯទឹកនៅក្នុងស្ទឹងព្រែកត្នោត ស្ថិតក្នុងពោះស្ទឹងនៅឡើយ ។ សរុបជារួមស្ថានភាពទឹកពុំមានជាបញ្ហាចោទនៅឡើយទេ។ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបន្តតាមដានស្ថានភាពទឹកនេះបន្តទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់៕

5
Promotion