អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេទទួលស្គាល់ថា ជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ត្រូវបានក្រុមចលនាមាតាធម្មជាតិ ចោទប្រកាន់ថា បានគេចវេសមិនដោះស្រាយពីផលប៉ះពាល់នៃកាកសំណល់ដែលចេញពីរោងចក្រចម្រាញ់ប្រេងដូង MTSI ។ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឆ្លើយតបចំពោះការចោទប្រកាន់នេះ និងបានចាត់ទុកក្រុមចលនាមាតាធម្មជាតិ ជាខ្មោចព្រាយបីសាច ដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ។ តាមសំណេរលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ថា៖ “អ្នកមិនមានគោលដៅច្បាស់លាស់ដូចជាខ្មោចព្រាយបីសាច […]
Tag: អង្គការមាតាធម្មជាតិ
យុវជនខ្មែរ ថ្កោលទោសមេក្លោងបង្កចលនា អាឡិច និងវិទ្យុអាស៊ីសេរី ដែលពង្វក់យុវជនរហូតជាប់ទោស
សមាគមក្រុមការងារ១០០រាត្រី ដែលតំណាងឲ្យយុវជនខ្មែរ ថ្កោលទោសបុគ្គល Gonzalez Davidson Alejandro ហៅ អេឡិច និងវិទ្យុអាស៊ីសេរី ដែលជំរុញយុវជនខ្មែរ ១០រូប ជាប់ទោសពីបទ “រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ” ដើម្បីប្រយោជន៍នយោបាយ។ តាមរយៈឃ្លីវីដេអូនៅថ្ងៃទី៥ ខែកក្កដា និងតាមរយៈសេចក្តីថ្លែងការណ៍ យុវជនសមាគមក្រុមការងារ១០០រាត្រី បានលើកឡើងថា ជារឿងដែលឈឺចាប់ និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះយុវជនទាំង ១០រូប ដែលកាលពីទី០២ […]
អតីតយុវជនធ្លាប់ដើរតាមលោកអាឡិច ទម្លាយឧបាយកលទុច្ចរិតប្រឆាំងរដ្ឋាភិបាល
អតីតយុវជនដែលបានធ្លាប់ធ្វើការងារជាមួយលោកអេឡិច លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ជនជាតិអេស្ប៉ាញ និងអង្គការមាតាធម្មជាតិ បានទម្លាយឧបាយកលរបស់លោកអាឡិច ក្នុងការទាក់ទាញយុវជនឲ្យចូលរួមក្នុងធ្វើការងារនយោបាយ និងប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ក្រោមរូបភាពធ្វើកិច្ចការងារសង្គម។ ក្នុងឃ្លីបវីដេអូរបស់សមាគមក្រុមការងារ១០០រាត្រី 100NTs ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោក យឺន ឌីនិត អតីតសមាជិកអង្គការមាតាធម្មជាតិ ដែលធ្លាប់ធ្វើការជាមួយលោក អាឡិច […]
អង្គការមាតាធម្មជាតិ សោកស្តាយចំពោះសកម្មភាពរបស់ក្រុមសកម្មជនបរិស្ថាន និងអង្គការមួយចំនួន ដែលរារាំងគម្រោងអភិវឌ្ឍន៍ធ្វើឲ្យខាតប្រយោន៍ជាតិ
អង្គការមាតាធម្មជាតិ ដែលដឹកនាំដោយលោក ម៉េង ហេង ជាប្រធាន បានបង្ហាញការសោកស្តាយចំពោះសកម្មភាពរបស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួនដែលពុំបានសិក្សាឲ្យបានច្បាស់អំពីការអភិវឌ្ឍនានា និងតែងតែរារាំង ប្រឆាំងនិងគម្រោងអភិវឌ្ឍន៍ ដែលបានធ្វើឲ្យខាតបង់នូវផលប្រយោន៍ជាតិ។
