ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី Suthida នឹងយាងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដោយមាននាយករដ្ឋមន្ត្រី លោក អនុទីន ឆានវីរៈគុល អមដំណើរដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation មុនពេលអមដំណើរព្រះមហាក្សត្រថៃបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី១៣ ខែវិច្ឆិកានេះ លោក អនុទីន បានបង្ហាញពីការត្រៀមលក្ខណៈរបស់ថៃ ស្របពេលតាមព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងកើនឡើង។ […]
