ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់ ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រីបានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានថ្លែងថា ក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំដូចពីមុនទេ។ ឯកឧត្តមបានថ្លែងថា ចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន […]
Tag: អ្នកសារព័ត៌មាន
ស្នងការ ព្រមានអនុវត្តច្បាប់ចំពោះអ្នកសារព័ត៌មានអនឡាញថត live ផ្សាយតាមដងផ្លូវ មិនគិតពីសេចក្តីថ្លៃថ្នូរបុគ្គល
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា អ្នកសារព័ត៌មានអនឡាញ ពេលខ្លះរឿងគ្រោះថ្នាក់ចរាចរណ៍តូចតាច ហើយទៅទាញថតពីមុខពីក្រោយឲ្យកើតទៅជាជម្លោះ ដែលនេះជាការញុះញង់ឲ្យមានបទល្មើសកើតឡើង។ ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមានអនុវត្តច្បាប់ចំពោះអ្នកសារព័ត៌មានអនឡាញទាំងនោះ ដែលមិនគិតពីសេចក្តីថ្លៃថ្នូរបុគ្គល។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា៖ “ខ្ញុំមើលឃើញច្រើនណាស់រឿងមិនគួរកើត ធ្វើឲ្យកើត នៅតាមដងផ្លូវពេលយប់ […]
អាជ្ញាធរជាតិ ជំរុញអ្នកសារព័ត៌មានជួយប្រមូលព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងភាពអសកម្មនៅតាមមូលដ្ឋាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា វិស័យព័ត៌មានជាកំលាំងដ៏មានឥទ្ធិពលក្នុងសង្គមអាចជួយដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តមបានបែបនេះក្នុងសិក្ខាសាលាស្ដីពី «ការពង្រឹងអក្ខរាវិរុទ្ធខ្មែរ ក្រមសីលធម៌នៅលើវេទិកា ឬផ្សាយផ្ទាល់ និងស្វែងយល់ពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន» នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានធ្វើបទបង្ហាញចែករម្លែកនូវស្ថានភាពគ្រឿងញៀនតំបន់ អន្តរជាតិនិងកម្ពុជា យុទ្ធសាស្ត្រស្តីពីការត្រួតពិនិត្យគ្រឿងញៀន […]
