សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនជាមិនមែនជាឯកឧត្តម ហ៊ុន ម៉ានី ប្អូនប្រុសរបស់សម្ដេចក៏ដោយ ក៏ត្រូវតែតម្លើងឋានៈជាឧបនាយករដ្ឋមន្ត្រីដែរ។ សម្តេចធិបតី បានថ្លែងថា ការតម្លើងឋានៈឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ឋានានុក្រមការងារ ផ្តល់ទម្ងន់ និងប្រសិទ្ធភាពការងារ ក្នុងកិច្ចការងារកម្រែទម្រង់។ សម្តេចធិបតីបានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណនេះមានការងារច្រើនដែលត្រូវទទួលខុសត្រូវ និងចាត់ចែងជាជំនួយទៅដល់នាយករដ្ឋមន្ត្រី។ ដូច្នេះការងារកំណែទម្រង់នេះ […]
Tag: ឯកឧត្តម ហ៊ុន ម៉ានី
រដ្ឋសភា គាំទ្រទាំងស្រុងលើតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី
កិច្ចប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ កុម្ភៈនេះ មានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន ១១៥រូប
រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីពីររូបទៀត នៅថ្ងៃទី២១កុម្ភៈ
រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ៣រូប ៖ ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២. ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង៣. ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី […]
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំអន្តរក្រសួងរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្ត្រីរាជការ ៥ក្រសួងស្ថាប័នទៀត
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៥ រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, និងអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ អង្គប្រជុំបានពិភាក្សាពីការកំណត់ពេលវេលា ដើម្បីប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ រក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងបន្ថែមការប្រុងប្រយ័ត្នខ្ពស់ចំពោះកត្តាជ្រៀតជ្រែក
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមករា បានឲ្យដឹងពីការផ្តល់កិត្តិយសពីគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឲ្យឯកឧត្តមដើម្បីផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការកែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យមុខងារសាធារណៈ» ជូនដល់សិក្ខាកាមវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី៦ ចំនួន ១២៥នាក់ នៅវិមាន៧មករា។ ផ្តើមចេញពីការចែករំលែកអំពីភាពជាអ្នកដឹកនាំ និងតួអង្គអ្នកដឹកនាំគំរូរបស់កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ជូនសិក្ខាកាមទាំងអស់នូវដំណើរប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងបានរំលេចព្រឹត្តិការណ៍សំខាន់ៗជាសក្ខីភាពដែលកម្ពុជាបានធ្លាប់ឆ្លងកាត់ការសាកល្បងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងដោយបរទេស។ ទន្ទឹមនឹងការសង្កត់ធ្ងន់លើចំណុចខាងលើ ឯកឧត្តមក្នុងនាមជាគ្រូឧទ្ទេស […]
សម្ពោធជាផ្លូវការ៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព
«បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព» នៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី […]
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីមូលហេតុដែលមិននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈ
ក្នុងរយៈពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលជាមួយនឹងអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកទេសនានា របស់ក្រសួងមុខងារសាធារណៈ ជាបន្តបន្ទាប់ និងដែលទើបតែត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ។ ទន្ទឹមនឹងនេះ អ្វីដែលជាការកត់សម្គាល់ចេញពីជំនួបកន្លងមកនោះ និងតាំងពីពេលឯកឧត្តមរដ្ឋមន្ត្រីកាន់តួនាទី ភារកិច្ចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈឡើយ។ ក្រៅពីក្រុមការងារ និងមន្ត្រីនៅខុទ្ទកាល័យ មានតែក្រុមការងារក្នុងកម្រិតនយោបាយតែប៉ុណ្ណោះ ដែលមានវត្តមានជាមួយឯកឧត្តមនៅក្រសួងមុខងារសាធារណៈ។ ក្នុងជំនួបនីមួយៗឯកឧត្តម តែងតែបានលើកឡើងថា ការធ្វើបែបនេះ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជន
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមទស្សនាពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសាធារណជនយ៉ាងច្រើនកុះករ។ ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប […]
ឯកឧត្ដម ហ៊ុន ម៉ានី៖ ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគូរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្ន មាន តម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដដូចអ្វីដែល សម្ដេចមហាបវរធិបតីនាយក រដ្ឋមន្ត្រី បានលើកឡើងថា “ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ […]
ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំការពិនិត្យវាយតម្លៃជ្រើសរើសសម្រាំង អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃគ.វ.ជ. ដើម្បីពិនិត្យវាយតម្លៃជ្រើសរេីសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.វ.ជ. ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធរួមមាន ឯកឧត្ដម លោកជំទាវ តំណាងក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី […]
