ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខា ភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានចុះត្រួត ពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
