តារាសម្តែង មាន សូនីតា កម្រនឹងថតឈុតឆាកជាមួយសត្វសាហាវផ្សេងៗណាស់ ដោយឡែកក្រោយពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច នាងបានផ្លាស់ប្តូរមកថតរូបប្លែកៗជាមួយសត្វពស់ទាំងអារម្មណ៍ភ័យខ្លាច ហើយថែមទាំងបានប្រៀបធៀបមនុស្សមួយចំនួនទៅនិងសត្វពស់ផងដែរ ។

តាមរយៈរូបភាពជាច្រើនសន្លឹកនេះបង្ហាញឱ្យឃើញថា មាន សូនីតា ពិតជាក្លាហាន និងធ្វើបានយ៉ាងល្អជាមួយឈុតឆាកសម្តែងជាមួយសត្វពស់ ប៉ុន្តែក្រឡេកទៅមើលក្រោយឆាកវិញ មាន សូនីតា មិនក្លាហានប៉ុន្មានទេ នាងមានអារម្មណ៍ខ្លាច និងញញើតខ្លាំង ប៉ុន្តែដើម្បីបានរូបភាពល្អៗ និងស្រស់ស្អាត នាងទ្រាំថតរហូតបានសម្រេច ។
មាន សូនីតា ថែមទាំងបាននិយាយថា « ពស់ មិនប្រាថ្នាធ្វើជាមនុស្សទេ តែមនុស្សគ្មានគុណធម៌បែរជាប្រាថ្នាចង់ក្លាយទៅជាពស់ទៅវិញ ពស់ក៏អត់ដឹងរឿងមនុស្សដែរ តែមនុស្សចូលចិត្តយកពល់មកចូលសាច់រឿង » ។
ទន្ទឹមនិងការនិយាយប្រៀបធៀបរបស់កញ្ញា មាន សូនីតា នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងច្បាស់ជាចង់ដៀមដាមទៅនិងនរណាម្នាក់ហើយ កន្លងមកននាងកម្រនឹងដៀមដាមឬផ្លែផ្កាទៅនរណាម្នាក់ណាស់ ។
ទោះជាយ៉ាងណាក្តី មាន សូនីតា ថា នេះគ្រាន់តែជាការថតរូបស្ទាយថ្មីរបស់ខ្លួនដើម្បីឱ្យប្លែកភ្នែក តែប៉ុណ្ណោះ នាងគ្មានចេតនាទៅប្រៀបធៀបជាមួយនរណាម្នាក់ណាស់ ។
មានវ័យ ៣៥ឆ្នាំហើយ មាន សូនីតា នៅតែពុំទាន់មានគម្រោងចូលរោងការទៅតាមគម្រោងដែលខ្លួនបានគ្រោងទុក ទោះជាមិត្តភក្តិជាច្រើនបានរៀបការ និងត្រៀមចូលរោងការនាពេលប៉ុន្មានខែខាងមុខជាបន្តបន្ទាប់ក្តី នាងនៅតែធ្វើខ្លួននៅលីវ មិនបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួនឡើយ ៕



