ផ្តល់ក្តីស្រឡាញ់! ឧកញ៉ា ឡេង និមល នាំឧត្តមភរិយា ធ្វើម្ហូបតុងយាំបង្កងផ្ទាល់ដៃឲ្យប្អូនកុមារកំព្រារស់នៅមណ្ឌលទឹកដីសប្បាយ 

ការធ្វើអំពើល្អ និងផ្តល់ក្តីស្រឡាញ់ដល់ក្មេងៗ ពិតជាធ្វើឲ្យប្អូនៗសប្បាយរីករាយ លោកឧកញ៉ា ឡេង និមល បន្តចុះធ្វើម្ហូបដោយផ្ទាល់ដៃជាមួយភរិយា លោកជំទាវ រឿន ស្រីពេជ្រ ដើម្បីឲ្យប្អូនៗរស់នៅមណ្ឌលទឹកដីសប្បាយ ស្ថិតក្នុងភូមិព្រៃទម្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ថ្មីៗនេះ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ អនុប្រធាន «យុវជនបូជាការពារយុត្តិធម៌» និងក្រុមការងារចូលធ្វើម្ហូបដោយផ្ទាល់ដៃ គឺសម្លតុងយាំងបង្កងមួយខ្ទះត្នោតធំ សម្រាប់ប្អូននៅមណ្ឌលទឹកដីសប្បាយ ដែលសុទ្ធតែកុមារកំព្រាប្រមាណ ៥០នាក់ មានអាយុ ៤ឆ្នាំឡើងទៅ។

ឧកញ៉ា ឡេង និមល បានបង្ហាញទឹកមុខសប្បាយរីករាយ ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្អូនៗប្រកបដោយភាពស្នីទស្នាល ពិសេសនោះបានធ្វើម្ហូបតុងយ៉ាំបង្កងយ៉ាងឆ្ងាញ់ពិសារដោយផ្ទាល់ដៃតែម្តងឲ្យប្អូនៗ និងលោកគ្រូអ្នកគ្រូបានហូបជុំគ្នា។

កាយវិការដ៏សប្បុរសរបស់លោកឧកញ៉ា និងលោកជំទាវតែងមានដូចភ្លៀងរលឹម ក្នុងគោលបំណងបង្ហាញវប្បធម៌ចែករំលែក បង្កើតផ្តល់ភាពកក់ក្តៅដល់មនុស្សជាតិ។ កន្លងមលោកឧកញ៉ាតែងបង្ហាញមុខការងារមនុស្សធម៌តាមខ្នង់ផ្ទះតាមស្រុកភូមិននានានៅទូទាំងប្រទេសកម្ពុជា៕