កម្មករម្នាក់ស្លាប់ និង៣៩នាក់ទៀតរងរបួស ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល៣៧។

ឯកឧត្តម ស៊ុន មេសា បានបន្តថា ភ្លាមៗថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបន្តតាមដានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាល ក៏ដូចជាផ្តល់អត្ថប្រយោជន៍ជូនជនរងគ្រោះស្របតាមច្បាប់។

អត្ថបទ៖ ពុទ្ធិកា