នៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៦ឆ្នាំនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែទទួលបានភាពកក់ក្តៅពីស្វាមី មិនខុសពីរាល់ឆ្នាំឡើយ ដោយបាននាំគ្នាចេញទៅដើរកម្សាន្តយ៉ាងសប្បាយរីករាយ ។

នៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍៦ឆ្នាំក្នុងឆ្នាំនេះ ស្វាមីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែបង្ហាញការស្រឡាញ់ខ្លាំងចំពោះភរិយា និងកូនប្រុសទាំង២របស់ខ្លួន ជាក់ស្តែងរាល់ការងារផ្សេងៗ ស្វាមីនាងតែងតែធ្វើសម្រាប់នាងគ្រប់បែបយ៉ាង ទង្វើរនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រឡាញ់ និងពេញចិត្តខ្លាំងចំពោះគ្រួសារបស់នាង ។
លោក អ៊ឹង សុខលី ស្វាមីតារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា « គេគ្រប់គ្នាថាពេលវេលាដើរលឿនណាស់ តែសម្រាប់ខ្ញុំពេលវេលាដើរយឺតណាស់ 6ឆ្នាំហើយនៅមើលកូនតូចនៅឡើយ »។
ដោយឡែកក្រឡេកមកមើលតារាចម្រៀង ឱក សុគន្ធកញ្ញា វិញ ថែមទាំងបាននិយាយថា « ជីវិតពិតមិនដូចរឿងនិទាន តែមួយរយៈពេលចុងក្រោយដែលមានពួកគាត់ចូលក្នុងជីវិតរបស់ខ្ញុំ ខ្ញុំហាក់បីទទួលបានគ្រប់យ៉ាងដូចក្នុងរឿងនិទាន អរគុណប្តីសម្លាញ់ដែលតែងតែផ្តល់គ្រប់យ៉ាងទោះប្រពន្ធមិនដែលទាមទារ ។ ដំបូងចង់ប្រើជីវិតជាប្តីប្រពន្ធស្របច្បាប់បង្ហាញអ្នកគ្រប់គ្នា ចង់ដើរលេងពីរនាក់បែប Romantic តែមានកូនតែម្តងចឹង Romantic ជុំគ្នា ។ រីករាយខួបអាពាហ៍ពិពាហ៍ ៦ឆ្នាំ » ។
ជាមួយនិងការទទួលបានភាពកក់ក្តីពីស្វាមីបែបនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែចិញ្ចឹមចង់បានកូនទី៣ជាបន្តទៀត ដោយកន្លងមកអ្នកនាងធ្លាប់បាននិយាយថា ចង់បានកូនស្រី តែមិនទាន់ដឹងថា ពេលណានឹងយកកូនទី៣ជាបន្តទៀតទេ ពីព្រោះពេលនេះចង់ទុកឱកាសក្នុងការធ្វើការងារសិល្បៈសិន ៕



