ពិតជាមិនធម្មតាទេក្រោយពីលោក N.John កូនប្រុសទី២កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានសំងំពង្រឹង និងផលិតស្នាដៃចម្រៀងរបស់ខ្លួនៅHolewot លើទឹកដី សហរដ្ឋអាមេរិក អស់មួយរយៈពេលធំ ពេលនេះមានវេបសាយធំៗជាច្រើននៅអាមេរិច បានផ្សព្វផ្សាយពីស្នាដៃកូនខ្មែរពូកែខាងតន្រ្តីនិងចម្រៀង ឱ្យពិភពលោកបានស្គាល់ ។

លោក N.John ត្រូវមហាជនស្គាល់ថាជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានឈ្មោះពិតថា សុវត្ថិ មុនីនាគ បានចាកចេញទៅរៀនផ្នែកតន្រ្តីចម្រៀងនៅ សហរដ្ឋអាមេរិក យូរមកហើយ ជាក់ស្តែងរាល់ពេលបទចម្រៀងរបស់លោកចេញផ្សព្វផ្សាយម្តងៗ គឺទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ដោយសារតែលោកបានផលិតបទចម្រៀងត្រូវនឹងចំណងចំណូលចិត្តអ្នកគាំទ្រសម័យថ្មី ។
ជាមួយនិងការចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់លោក សុវត្ថិ មុនីនាគ ឬ លោក N.John គឺទទួលបានការសរសើរយ៉ាងច្រើនពីអ្នកដឹកនាំ ក៏ដូចជាអ្នកស្តាប់ រហូតត្រូវបានវេបសាយធំៗជាច្រើនធ្វើការផ្សព្វផ្សាយពីស្នាដៃរបស់លោក ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះមានខាងវេបសាយដ៏ល្បីធំមួយឈ្មោះ Billboard Argentina បានផ្សព្វផ្សាយស្នាដៃពីកូនខ្មែរ គឺលោក N.John ផងដែរ។ ដោយពួកគេបានរៀបរាប់ពីប្រភេទនៃការងារសិល្បៈរបស់លោក N.John រួមជាមួយរសជាតិក្នុងការផលិតបទចម្រៀងបែប R n B និង Hip Hop ជាដើម…។ មិនតែប៉ុណ្ណោះរាល់ពេលបទចម្រៀងលោក N.John ចេញជាផ្លូវការម្តងៗ មានអ្នក Reaction ល្បីៗជាច្រើន មិនថា ក្នុងឬក្រៅប្រទេសទ្បើយ។
គួររំលឹកផងដែរថា តាមរយៈហ្វេសប៊ុក អ៊ីនស្តាក្រាម TikTok របស់លោក N.John គឺកំពុងបំបុកទីផ្សារចម្រៀងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជាមួយបទចម្រៀងថ្មីៗរបស់លោកដែលបានចេញជាបន្តបន្ទាប់ ជាពិសេសក្នុងបទចម្រៀងនិមួយៗលោកបានរំលេចនួវក្បាច់រាំដ៏អស្ចារ្យ ស្ទាយថ្មីៗ ធ្វើឱ្យបរទេសស្ងប់ស្ងែងចាប់អារម្មណ៍គ្រប់ៗគ្នា ។
លោក សុវត្ថិ មុនីនាគ បានធ្វើដំណើរទៅសិក្សាផ្នែកសិល្បៈចម្រៀង និងរាំ នៅឯ MilenniumDance Complex នៅទឹកដី សហរដ្ឋអាមេរិក ក្នុងរដ្ឋ Los Angeles ជាងមួយឆ្នាំហើយ ដើម្បីបំពេញក្តីស្រមៃខ្លួនផង និងបំពេញក្តីស្រមៃរបស់ឪពុកខ្លួនផង ។ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកូនៗរបស់ខ្លួនក្នុងវិស័យចម្រៀង ជាក់ស្តែងពេលនេះកូនប្រុសទាំង៣នាក់របស់លោក កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ជាពិសេសគឺកូនទី២របស់លោកតែម្តង គឺលោក សុវត្ថិ មុនីនាគហៅ N.John ដែលកំពុងសិក្សានិងរស់នៅ សហរដ្ឋអាមេរិក ដើម្បីក្រេបយកចំណេះដឹងផ្នែកតន្រ្តីមកពង្រើកកេរ្តិ៍ឈ្មោះខ្លួនឱ្យកាន់តែល្បីសុះសាយ ៕
@ansaii5 So proud of you @n.johnworld ✨ – – #NJOHN @NJOHN #sovathmonineak#fypシ
♬ original sound – Ann Tea -អេន 🫖 – Ann Tea -អេន 🫖
@ounneathneathh Another one on billbaord AR🥹🇰🇭⁉️#fyp @n.johnworld 🙌🏻
♬ original sound – neathRenZ – neathRenZ
@rell.bombtv HE DID NOT HAVE TO GO THIS HARD LIKE THATTT😨🤯🔥🔥🔥🔥🔥! Who is this guy?!?! @n.johnworld #Cambodia #njohn #newartist #newmusic #michaeljackson #theweeknd #sweetlove #newsong #singers #singersoftiktok #vocals #vocalist #rnb #pop #popmusic #viralsound #viralsong #viralmusic #viralvideostiktok #musicfyp #musictok #trendingvideos #popularvideo #tiktokfyp #viralfyp #reaction #reactionvideo #blowthisupforme
♬ original sound – n.johnworld


