ផែនការសាងសង់សំណាញ់មេឃារបស់លោក Trump អាចចាប់ផ្តើមសម័យថ្មីនៃអាវុធនៅក្នុងលំហ

គម្រោងសាងសងសំណាច់មេឃា (Golden Dome) របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើតឡើងវិញនូវស្ថានភាពដ៏ចម្រូងចម្រាស មានអាយុកាលរាប់ទសវត្សរ៍ ដែលការសាងសង់ប្រកបដោយមហិច្ឆតាអាចកំណត់បទដ្ឋានក្នុងលំហអាកាស និងផ្លាស់ប្តូរទំនាក់ទំនងរវាងមហាអំណាចអវកាសកំពូលរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភានេះ។ 

យោងតាមអ្នកវិភាគអវកាសបានឱ្យដឹងថា ការប្រកាសសាងសង់សំណាច់មេឃា (Golden Dome) ដែលជាបណ្តាញផ្កាយរណប និងសព្វាវុធដ៏ធំនៅក្នុងគន្លងរបស់ផែនដី គ្រោងនឹងចំណាយទឹកប្រាក់អស់ ១៧៥ ពាន់លានដុល្លារ ដែលបង្កើនសមត្ថភាពយោធាលើលំហអាកាសបានយ៉ាងខ្លាំង។

ខណៈពេលដែលមហាអំណាចអវកាសដ៏ធំបំផុតរបស់ពិភពលោក ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិន បានដាក់ទ្រព្យសម្បត្តិយោធា និងចារកម្មនៅក្នុងគន្លងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០។

គោលគំនិតសំណាច់មេឃានេះរួមមាន មីស៊ីលដែលមានមូលដ្ឋានលើលំហ ដែលអាចបាញ់ចេញពីផ្កាយរណបក្នុងគន្លង ដើម្បីស្ទាក់ចាប់មីស៊ីលធម្មតា និងនុយក្លេអ៊ែរដែលបាញ់ចេញពីផែនដី។

ជាមួយគ្នានេះ រុស្ស៊ីនិងចិនមានប្រតិកម្មយ៉ាងខ្លាំងចំពោះគម្រោងរបស់លោក ត្រាំ។ ដោយខ្លួនមានការព្រួយបារម្ភជាខ្លាំងអំពីគម្រោងនេះ ហើយបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ការអភិវឌ្ឍន៍របស់ខ្លួន ដោយបន្ថែមថាវាមាន «ផលប៉ះពាល់នៃការវាយលុកខ្លាំង» និងបង្កើនហានិភ័យនៃការធ្វើយោធាលើលំហអាកាស និងការប្រណាំងសព្វាវុធ។

ទោះបីជាយ៉ាងណាក៏ដោយ គំនិតនេះមិនអាចទទួលបានផ្លែផ្កានោះទេ ភាគច្រើនដោយសារតែឧបសគ្គផ្នែកបច្ចេកវិទ្យា ក៏ដូចជាការចំណាយខ្ពស់ និងការព្រួយបារម្ភថាវានឹងបំពានលើសន្ធិសញ្ញាប្រឆាំងមីស៊ីលផ្លោងដែលត្រូវបានបោះបង់ចោល៕

ដោយ៖ ចិន្តា ទីទិ