ស្របពេលដែលបវរកញ្ញាភេទទី៣ ផេនខេក ឈ្នះមកុដ Miss Queen Cambodia 2025 កាលពីរាត្រីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ នេះ ស្រាប់តែផ្ទុះការវែកញែកនិងមានរឿងចម្រុងចម្រាល់ជាច្រើនថា ផេនខេក ជាប់តាមខ្សែ ។

ផេនខេក គឺជាតារាកំប្លែងភេទទី៣ពោរពេញដោយសមត្ថភាព បើទោះបីជានាងមានគីឡូធ្ងន់ ប៉ុន្តែកេរ្តិ័ឈ្មោះក្នុងសិល្បៈរបស់នាង គឺល្បីខ្ទរខ្ទាយទាំងក្នុងនិងក្រៅប្រទេស រហូតនាងសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួត Miss Queen Cambodia 2025 ជាលើកដំបូង ។ ជាលទ្ធផលគឺ ផេនខេក បានឈ្នះមកុដ Miss Queen Cambodia 2025 តាមបំណងប្រាថ្នារបស់ខ្លួន ។
ជាមួយនិងជ័យលោភីនេះ ផេនខេក រំភើបចិត្តឡើងស្រក់ទឹកភ្នែក ដោយមិននឹកស្មានថាខ្លួនអាចគ្រងមកុដនេះបានឡើយ ។ ទន្ទឹមនិងការគ្រងមកុដ Miss Queen Cambodia 2025 ស្រាប់តែមានរឿងចម្រុងចម្រាស់ និងផ្ទុះការវែកញែកយ៉ាងច្រើនពីមហាជនថា ផេនខេក ឈ្នះមកុដនេះគឺមានខ្សែ ជាពិសេសគឺ គង់ ច័ន្ទស្រីមុំ តែម្តង ដោយសារ គង់ ច័ន្ទស្រីមុំ ក៏ជាអ្នកស្ពន់ស័រធំ និងជាអ្នកស្និទ្ធស្នាលជាមួយ ផេនខេក បំផុត ។
ទោះជាយ៉ាងនេះក្តី ផេនខេក បានបញ្ជាក់ថា នាងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានមកុដនេះពីគណកម្មការ ក៏ដូចជាអ្នកគាំទ្រ មិនមែនជាប់ដោយសារខ្សែទេ ។
ក្រោយពីឈ្នះមកុដ Miss Queen Cambodia 2025 ផេនខេក ប្តេជ្ញាចិត្តប្រើសម្លេងរបស់ខ្លួនឱ្យមានប្រយោជន៍ដល់សង្គម នាងរំពឹងថា ប្រជាជនទាំងអស់នឹងផ្តល់តម្លៃដល់ភេទទី៣ ដោយគ្មានការរើសអើង ៕


