យ៉ាងហោចណាស់មនុស្ស ៣៤ នាក់បានស្លាប់នៅក្នុងតំបន់ភាគឦសាននៃប្រទេសឥណ្ឌា បន្ទាប់ពីទឹកជំនន់យ៉ាងខ្លាំងបានបណ្តាលឱ្យមានការរអិលបាក់ដីក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ ហើយនាយកដ្ឋានអាកាសធាតុបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រថ្ងៃទី 2 ខែមិថុនានេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា អ្នកទេសចរជាងមួយពាន់នាក់ដែលជាប់នៅក្នុងរដ្ឋ Himalayan នៃខេត្ត Sikkim កំពុងត្រូវបានជម្លៀសចេញកាលពីថ្ងៃចន្ទ ហើយក្រុមជួយសង្គ្រោះរបស់កងទ័ពបានប្រតិបត្តិការនៅក្នុងរដ្ឋ Meghalaya ដើម្បីជួយសង្គ្រោះមនុស្សជាង ៥០០ នាក់ដែលជាប់គាំងនៅក្នុងតំបន់ទឹកជំនន់។
អាជ្ញាធរបានព្រមានពីការបាក់ដីបន្ថែមទៀត និងទឹកជំនន់ភ្លាមៗ ដោយជំរុញឱ្យអ្នកស្រុកនៅតំបន់ងាយរងគ្រោះត្រូវមានការប្រុងប្រយ័ត្ន។ ភាគឦសាននៃប្រទេសឥណ្ឌា និងបង់ក្លាដែស ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ៕
ដោយ៖ ចិន្តា ទីទិ






