បច្ចេកវិទ្យាថ្មី! ផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ នឹងដំឡើងឧបករណ៍កាំរស្មីឡាស៊ែរ ដើម្បីការពារសុវត្ថិភាពអ្នកបើកបរនាពេលយប់

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំដំឡើងឧបករណ៍កាំរស្មីឡាស៊ែរ មានមុខងារជួយពញ្ញាក់ស្មារតីដល់អ្នកបើកបរ ជួយការពារសុវត្ថិភាពក្នុងការធ្វើដំណើរ  កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីភាពនឿយហត់ ក្នុងអំឡុងពេលបើកបរនាពេលយប់។ 

ឧបករណ៍នេះ បញ្ចេញកាំរស្មីពណ៌បៃតងនាពេលរាត្រី ក្នុងមុំប្រហែល ៤៥ ដឺក្រេទៅខាងលើ ផ្ទុយទិសដៅចរាចរណ៍របស់យានយន្ត និងអាចបាញ់ពន្លឺក្នុងចម្ងាយប្រហែល ៤ ដល់ ៥ គីឡូម៉ែត្រ។ 

ការតម្លើងឧបករណ៍នេះមិនបង្កផលប៉ះពាល់ដល់អ្នកបើកបរឡើយ មិនតែប៉ុណ្ណោះថែមទាំងអាចជួយបង្កើនសោភ័ណភាពតាមដងផ្លូវអោយកាន់តែល្អប្រសើរជាងមុនទៀតផង។

សូមជម្រាបថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមតេស្តឧបករណ៍កាំរស្មីឡាស៊ែរនៅតាមបណ្តោយផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី១៩ ខែមិថុនាតទៅ៕