រួចរាល់ ក្នុងករណីផ្ទុះអាវុធរវាងកម្ពុជា-ថៃ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនរវាងខេត្តកោះកុង និងប្រទេសថៃមានស្ថិរភាព មិនមានការប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ ខណៈដែលរដ្ឋបាលខេត្តបានចាត់វិធានការបម្រុងទុក ដើម្បីដោះស្រាយបញ្ហាប្រសិនបើមានហេតុការណ៍អាសន្នកើតឡើង។

លោកជំទាវ អភិបាលខេត្ត បានឱ្យដឹងថា ខេត្តកោះកុង បានត្រៀមទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។
លោកជំទាវ អភិបាលខេត្ត បានអះអាងថា៖ «ចំពោះខេត្តកោះកុង ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែបន្ថយម៉ោងក្នុងការបើកព្រំដែនតែប៉ុណ្ណោះ និងបានអនុវត្តតាមវិធានការបិទមិនឱ្យផ្លែឈើ និងបន្លែរបស់ខេត្តនាំចូលពីប្រទេសថៃ»។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុងក៏បានរៀបចំទីតាំងជម្រកស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងមធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ អគ្គិសនី និងទឹកស្អាត សម្រាប់ដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ករណីកើតឡើងជាយថាហេតុណាមួយជាដើម៕
អត្ថបទ៖ ផុន លីហ្សា




