ឯកឧត្តម គួច វែងស្រ៊ុន៖ គ្មានអ្វីអាចរាំងស្ទះបាន! កម្ពុជាមានមេដឹកនាំអង់អាច ការពារជាតិ ទោះក្នុងតម្លៃណាក៏ដោយ

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីបានលើកឡើង នាថ្ងៃទី២៤ ខែមិថុនានេះថា «កម្ពុជាមានប្រមុខរដ្ឋាភិបាល ប្រកបដោយភាពអង់អាច ឆន្ទៈ ម៉ឺងម៉ាត់ ក្នុងការដឹកនាំប្រទេសផង និងការពារជាតិផង ទោះក្នុងតម្លៃណាក៏ដោយ»។ 

កម្ពុជា មានមេដឹកនាំប្រកបដោយការទទួលខុសត្រូវ មានវិធីសាស្ត្រ យុទ្ធវិធី និងការដឹកនាំបញ្ជាតែមួយ បូករួមនឹងកងកម្លាំងប្រដាប់អាវុធពីលេីដល់ក្រោមគោរពបទបញ្ជា និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការការពារជាតិ បូរណភាពទឹកដី និងបម្រេីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ 

លើសពីនេះ កម្ពុជាមានទ័ពជួរក្រោយនៃកម្លាំងចិត្តមហាជនយ៉ាងក្លៀវក្លា ក្រោមស្មារតីតែមួយ គឺស្នេហាជាតិ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងគ្រប់កាល:ទេស:។ 

ឯកឧត្តម គួច វែងស្រ៊ុន បញ្ជាក់ថា៖ «ប្រជាជន កងកម្លាំង និងថ្នាក់ដឹកនាំជាតិ គឺមូលមតិគ្នាតែមួយ ជ្រោងទង់កម្ពុជា ការពារទឹកដី ការពារសន្តិភាព»៕

អត្ថបទ​៖ ផុន លីហ្សា