ព្រះមហាក្សត្រ កោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្ម ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
បានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំ​ណោយជូនដល់វីរកងទ័ព និង ប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦-​២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ​ជាពិសេស បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពីសម្តេចព្រះមហាក្សត្រី ព្រះវររា​ជមាតាជាតិខ្មែរ និងជូនដល់វីរកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅ សមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី ពទឹកដី និងអធិបតេយ្យជាតិកម្ពុជា និងប្រជារាស្ត្រដែល បានជម្លៀសមកស្នាក់នៅទីសុវត្ថិភាព។

ក្នុងព្រះរាជសារ ព្រះអង្គបានមានព្រះរាជបន្ទូល កោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ តីតេជោ ដែលមានវីរភាព ដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដ៏ឧត្តុងឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ។

ព្រះអង្គ បានសម្តែងនូវហឫទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំ ក្រោមការ ដឹកនាំប្រកបដោយ​គតិ​បណ្ឌិត​​​ដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់ស​ម្តេចតេជោ ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជា​តិ ៕

អត្ថបទ៖ ពុទ្ធិកា