រៀបការបានជាង២ខែ រ៉ាប៊ី ជះលុយរាប់សែនដុល្លារទិញរថយន្តថ្មីស្វាគមន៍សមាជិកថ្មីដោយមិនខ្វល់រឿងយកកូនបន្តវង្សត្រកូល ! 

រៀបការបានជាង២ខែ រ៉ាប៊ី ជះលុយរាប់សែនដុល្លារទិញរថយន្តថ្មីស្វាគមន៍សមាជិកថ្មី ដោយមិនខ្វល់រឿងយកកូនបន្តវង្សត្រកូល ។ 

តារាចម្រៀង រ៉ាប៊ី ហាក់ឡើងកូដខ្លាំង បន្ទាប់ពីរៀបការរួច ជាក់ស្តែងគ្រាន់តែរៀបការបានជាង២ខែ ស្រាប់តែនាងទទួលការងារធំៗជាច្រើនទាំងការងារសម្តែងនៅតាមបណ្តាខេត្តឱ្យក្រុមហ៊ុនធំៗ ក៏ដូចជាដឹកដៃស្វាមីធ្វើជា BA ឱ្យក្រុមហ៊ុននិងផលិតផលជាច្រើន ដោយទទួលតម្លៃខ្លួនខ្ពស់មិនធម្មតាក្នុងមួយឆ្នាំៗ ។ 

អ្វីដែលកាន់តែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺបន្ទាប់ពីទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ រួច នាងក៏បានកម្ម៉ង់ទិញរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿងដែលមានតម្លៃរាប់សែនដុល្លារ ធ្វើឱ្យជីវិតកាន់តែហ៊ឺហារ និងឡូយឆាយ មិនចាញ់តារាល្បីៗមួយចំនួនឡើយ ។ 

រ៉ាប៊ី បាននិយាយថា រៀបការជាង២ខែ សល់ប្តីមួយនិងកូនមួយ ។ កូនដែល រ៉ាប៊ី និយាយនេះគឺនាងនិយាយសំដៅទៅលើរថយន្តថ្មីទំនើបមួយគ្រឿងដែលនាងបានកម្ម៉ង់ទិញពីហាងមួយកន្លែង ដែលមានតម្លៃខ្ពស់គួរសម ។ 

ខណៈពេលដែលតារាចម្រៀង រ៉ាប៊ី ជះលុយរាប់សែនដុល្លារដើម្បីទិញរថយន្តទំនើបថ្មីមួយនេះ នាងក៏បាននិយាយផងដែរថា នាងមិនទាន់មានគម្រោងយកកូនបន្តវង្សត្រកូលភ្លាមៗឡើយ ដោយសារនាងចង់ទុកពេលវេលាដើរលេងជាយស្វាមីឱ្យបានច្រើន ព្រមទាំងចង់បំពេញការងារក្នុងសិល្បៈឱ្យបានយូរជាងនេះសិន ពីព្រោះឱកាសការងារល្អ មិនរង់ចាំយើងរហូតនោះទេ ។ 

បន្ទាប់ពីឃើញតារាចម្រៀង រ៉ាប៊ី ចាយជីវិតហ៊ឺហារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនសរសើរនិងព្រេងសំណាងរបស់នាង ។ នាងមិនត្រឹមតែបានស្វាមីស្រឡាញ់យល់ចិត្ត និងមានរូបរាងស្រស់សង្ហា និងមានទ្រព្យប៉ុណ្ណោះទេ ជីវិតនាងពោរពេញដោយក្តីសុខទាំងផ្លួវកាយ និងផ្លូវចិត្ត ៕ 

Screenshot