ឱកាសល្អសម្រាប់បេក្ខជនបានមកដល់ហើយ ដោយគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល អាចកែប្រែវាសនារបស់បេក្ខជនដែលចង់ក្លាយទៅជាតារាចម្រៀងរ៉េបពីកម្មវិធីប្រកួតចម្រៀង CAMBO RAPPER និងមានឱកាសបានក្លាយទៅជាតារាចម្រៀងកុងត្រាក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។

កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកបេក្ខជនដែលមានទេពកោសល្យលើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភីដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល ផងដែរ ។
សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ក្នុងការប្រឡងចម្រៀងរ៉េប CAMBO RAPPER គឺគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល ក្នុងការទិញពាក្យចូលរួមប្រកួតប្រជែង ដើម្បីកែប្រែវាសនារបស់អ្នករាល់គ្នាឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបបានដោយងាយៗ ដោយកម្មវិធីនេះចាប់ផ្តើមទទួលពាក្យពីពេលនេះតទៅតាមរយៈ QR Code APP ។ កុំលាក់ទុកទេពកោសល្យរបស់បងប្អូន សូមបង្ហាញថាមពលដ៏អស្ចារ្យរបស់អ្នកនៅលើឆាកប្រកួតប្រជែងរបស់យើងពីកម្មវិធី CAMBO RAPPER ។
គួរបញ្ជាក់ផងដែរថា ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបោះជំហានថ្មីមួយទៀតដោយផលិតកម្មវិធីប្រឡងចម្រៀងថ្មីមួយដោយខ្លួនឯង និងមានឈ្មោះថា « CAMBO RAPPER » និងបានចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន KHMER Beverages ។ បេក្ខជនដែលជាម្ចាស់ជ័យលោភីនឹងក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផងដែរ ។ ចំណែកឯប្រាក់រង្វាន់គឺមានរហូតដល់ទៅ ១០០ លានរៀល ឯណោះ ។ អ្វីដែលកាន់តែពិសេសនោះ គឺកម្មវិធីនឹងផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យបង្ហាញពីសមត្ថភាពដែលខ្លួនមាននៅលើឆាកដ៏ធំសម្បើមមួយនេះ ។
តស់!ដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា ដើម្បីកែប្រែវាសនារបស់បងប្អូននៅលើវិថីចម្រៀងរ៉េប៕
