ត្រឹមតែវិដេអូក្រុងពាលីថតបទចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានថតនៅលើទឹកដីអង្គរ បានធ្វើឱ្យមហាជនស្ងោចសរសើរនិងពេញចិត្តគ្រប់ៗគ្នា ចុះទំរាំវិដេអូចម្រៀងពេញវិញមិនដឹងជាអស្ចារ្យយ៉ាងណានោះទេ ។

តាមរយៈវិដេអូខ្លីនៃការក្រុងពាលីថតបទចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅលើទឹកដីអង្គរ បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ព្រមទាំងសរសើរមិនដាច់ពីមាត់ ពីការខិតខំប្រឹងប្រែងនិងការលះបង់របស់តារាចម្រៀងរូបនេះ ។
នៅក្នុងវិដេអូចម្រៀង « មនសិការជាតិខ្មែរ » គឺអ្នកដឹកនាំចង់បង្ហាញពីការជម្រុញលើកទឹកចិត្តកងទព័រជួរមុខ តាមរយៈអត្ថន័យនៃបទចម្រៀងគឺចង់បង្ហាញពីជាតិនិយម ស្តាប់ហើយព្រឺសប្បុរតែម្តង ជាក់ស្តែងមានអ្នកគាំទ្រជាច្រើនបានខមមិននូវពាក្យពេចន៍ល្អៗជាច្រើន អំពីការផលិតបទចម្រៀងនេះឡើង ។
គ្រាន់តែឃើញខមិនល្អៗរបស់ទស្សនិកជនទៅលើបទចម្រៀងមួយបទនេះ បានធ្វើឱ្យកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានអារម្មណ៍ត្រេអរ និងកាន់តែមានកម្លាំងចិត្តនៅក្នុងការបំពេញការងារមួយនេះ ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលះបង់កម្លាំងកាយចិត្តខ្លាំងក្នុងការថត MV ចម្រៀង « មនសិការជាតិខ្មែរ » បើទោះបីជាក្នុងអំឡុងពេលថតជួបនូវការលំបាកជាច្រើនក្តី ។ ឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយថា « ស្លាក់ឈាមឡើងហើយជើង តែសប្បាយ ចិត្ត យ៉ាងណាត្រូវថតឱ្យចប់នឹងឱ្យបានល្អបំផុត MV ចម្រៀង « មនសិការជាតិខ្មែរ » ដើម្បីលើកទឹកចិត្តកងទ័ពនៅជួរមុខរបស់យើង » ។
MV ចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នឹងចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើចង់ដឹងថា វិដេអូចម្រៀងក៏ដូចជាអត្ថន័យនៃបទចម្រៀងនេះពិរោះរណ្តំ ចិត្ត និងអស្ចារ្យកម្រិតណានោះ កុំភ្លេចតាមដានទាំងអស់គ្នា ៕










