ឯកឧត្តម នេត្រ ភក្រ្តា៖ កម្ពុជានិយាយពិត ថៃនិយាយកុហកពិភពលោក ស្រែកថាខ្លួនជាជនរងគ្រោះគ្មានការអៀនខ្មាស

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៦ ខែកក្កដានេះថា៖«ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ និងភូតកុហកពិភពលោក ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ហើយស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ»។

ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា ប្រព័ន្ធផ្សព្វផ្សាយថៃ​បានគុបគិតជាមួយរដ្ឋាភិបាលនិងកងទ័ពថៃក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយមួលបង្កាច់កម្ពុជា ដើម្បីបង្កើតបានជាលេសសម្រាប់ខ្លួនចូលឈ្លានពានប្រដាប់អាវុធ រំលោភបូរណភាពទឹកដីកម្ពុជា។

ក្រៅពីនេះ ទាំងរដ្ឋាភិបាលនិងកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយថៃបានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (Dirty Strategy) ក្នុងការបង្កហេតុតាមផែនការនៃការឈ្លានពានរបស់ពួកគេ។ 

លើសពីនេះ ការឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃនេះ បានរៀបចំផែនការគិតទុកជាមុន។ ផែនការនៃសកម្មភាពឈ្លានពានប្រដាប់អាវុធថៃបានបង្ហាញយ៉ាងច្បាស់ ដោយការចាប់ផ្តើមបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជា និងបានមួលបង្កាច់ចោទប្រកាន់កម្ពុជាគ្រប់រឿងដោយគ្មានការអៀនខ្មាស។ 

សូមជម្រាបថា កម្ពុជានិយាយពិត ថៃនិយាយកុហកពិភពលោក។ កម្ពុជាគ្មានប្រយោជន៍ទៅឈ្លានពានថៃទេ, ពិភពលោកបានដឹងច្បាស់៕

Thailand is using information manipulation warfare strategies to fabricate pretexts for its armed aggression of Cambodian territory, while falsely portraying itself as the victim

We would like to inform our fellow Cambodian citizens that the Thai media has colluded with the Thai government and military to fabricate and disseminate fake news aimed at demonizing Cambodia, in order to create a pretext for their own armed invasion and violation of Cambodia’s territorial integrity.

Both the Thai government, its military, and media outlets have employed deceptive tactics to provoke incidents according to their premeditated invasion plans. The Thai military’s armed incursion was carefully planned and prepared long in advance. The blueprint of Thailand’s military aggression is clear, beginning with a pre-emptive attack on Cambodian forces, followed by shamelessly placing all blame on Cambodia without any sense of remorse or accountability.

Cambodia tells the truth — Thailand lies to the world. Cambodia has no interest in invading Thailand.