បទចម្រៀង « First They Killed Our Soldiers » របស់តារាចម្រៀងរ៉េប TEMPO TRIS ធ្វើឱ្យអ្នកស្តាប់រំជួលចិត្តស្រក់ទឹកភ្នែកមិនអាចបំភ្លេចបាននូវវីរកងទ័ព កម្ពុជា ! 

បទចម្រៀង « First They Killed Our Soldiers » របស់តារាចម្រៀងរ៉េប TEMPO TRIS បានធ្វើឱ្យអ្នកស្តាប់ស្រក់ទឹកភ្នែក គ្រប់ៗគ្នានិងមិនអាចបំភ្លេចនូវវីរៈភាពរបស់កងទ័ពជួរមុខ កម្ពុជា ខណៈដែលសង្រ្គាមនៅព្រំដែនមិនទាន់ដឹងថានឹងត្រូវបញ្ចប់នៅពេលណា ដោយក្នុងបទចម្រៀងនេះបានបង្ហាញពីការដឹងគុណ និងភាពក្លាហានរបស់វីរកងទ័ព ព្រមទាំងចងចាំជាប្រវត្តិសាស្រ្តដ៏អាក្រក់នៃទង្វើឈ្លានពានរបស់ ថៃ មកលើ​ កម្ពុជា ។ 

បទចម្រៀង « First They Killed Our Soldiers » តារាចម្រៀងរ៉េប TEMPO TRIS បានចេញជាផ្លូវការកាលពីថ្ងៃទី ០៣ ខែ សីហា កន្លងមកនេះនៅលើផេកផ្លូវការរបស់ខ្លួន ដោយក្នុងបទចម្រៀងមួយបទនេះបង្កប់ទៅដោយអត្ថន័យ និងការឈឺចាប់របស់ប្រជាជន កម្ពុជា ជាពិសេសបទចម្រៀងនេះធ្វើឱ្យអ្នកស្តាប់ស្រក់ទឹកជាមួយសាច់រឿងពិតរបស់វីរកងទ័ពជួរមុខរបស់ កម្ពុជា ដែលបានតស៊ូការពារទឹកដី ។ ជាក់ស្តែងអ្នកគាំទ្រជាច្រើនដែលបានខមមិនពីក្រោមបទចម្រៀង « First They Killed Our Soldiers » នេះ ម្នាក់ៗសុទ្ធតែស្រក់ទឹកភ្នែក និងរំជួលចិត្ត ឈឺចាប់បំផុត ពីការឈ្លានពានរបស់ ថៃ មកលើទឹកដី កម្ពុជា ។ 

ជាមួយនិងការចេញបទចម្រៀង « First They Killed Our Soldiers » តារាចម្រៀងរ៉េប TEMPO TRIS បានរៀបរាប់ថា « ជាកងទ័ពរ ជាយោធា ថ្ងៃនេះរស់ ថ្ងៃស្អែកស្លាប់ ដើម្បីទឹកដី » ។ ក្នុងនាមខ្ញុំជាយុវជនខ្មែរ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែករក្សាកងទ័ពជួរមុខ និងទឹកដីប្រទេស កម្ពុជា ឱ្យមានសុវត្ថិភាព និងសន្តិភាព » ។ តោះស្តាប់បទចម្រៀង « First They Killed Our Soldiers » របស់លោក TEMPO TRIS ទាំងអស់គ្នា ដើម្បីដឹងច្បាស់ពីអត្ថន័យក្នុងបទចម្រៀងនេះ ៕

First They Killed Our Soldiers

" ជាកងទ័ព ជាយោធា ថ្ងៃនេះរស់.. ថ្ងៃស្អែកស្លាប់.. ដើម្បីទឹកដី " ក្នុងនាមខ្ញុំជាយុវជនខ្មែរ សូមបួងសួងដល់វត្តុស័ក្តិ សិទ្ធក្នុងលោកតាមជួយថែរក្សាកងទ័ពជួរមុខ និង ទឹកដីប្រទេសកម្ពុជា អោយមានសុវត្តិភាព និង សន្តិភាព 🙏🏻🇰🇭 First They Killed our soldier A touching Artwork and Visual by Will – Lim Heng #JusticeForCambodia

Posted by TEMPO TRIS on Sunday, August 3, 2025