អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី៧ ខែសីហានេះ កំពុងបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១១គោលដៅ ៧ម៉ឺននាក់ ដែលជម្លៀសចចេញពីតំបន់សមរភូមិប្រយុទ្ធ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

ក្រោមកិច្ចសហការរួមគ្នាជាមួយរដ្ឋបាលខេត្តទាំងពីរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តបេសកកម្មរបស់ខ្លួនក្នុងការរៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋជនភៀសសឹក ដែលបេសកកម្មនេះធ្វើឡើងចាប់តាំងពីថ្ងៃផ្ទុះអាវុធភ្លាមៗមកម្លេះ។
បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ក្រុមយុវជនកំពុងបំពេញដោយទឹកចិត្តក្លាហាន និងប្រកបដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕







