ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនាយចំណង់ តុក ប៊ុនយឿន នៅសមរភូមិប្រាសាទព្រះវិហារ

នៅថ្ងៃអង្គារ៍ ទី១២ ខែសីហា ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ។

នាយចំណង់ តុក ប៊ុនយឿន អាយុ ៣៦ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅសមរភូមិប្រាសាទព្រះវិហារ។ 

ពិធីបុណ្យស្ថិតនៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ាបានពាំនាំសាររំលែកទុក្ខពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីជាការរំលឹកនូវគុណូបការៈ ក៏ដូចជាវីរភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

លោកឧកញ៉ាក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។

ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ៕