សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ។
ការអញ្ជើញចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃនេះ ដើម្បីគោរពទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។
គួរបញ្ជាក់ថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ គឺជាគម្រប់២ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រយៈពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងជម្នះនូវការលំបាកជាច្រើន ដើម្បីជំរុញកិច្ចកសាងជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាធំៗដែលបានជួបប្រទះ៕



