«ថ្ងៃនេះជាខួប មួយខែ នៃការចាប់ផ្តើមការផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពអង់អាច និងពោរពេញដោយសមត្ថភាពរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះភាពតានតឹង រួមមានយន្តការច្បាប់អន្តរជាតិ និងការទូត រហូតសម្រេចបានបទឈប់បាញ់។ ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់ និងគាំទ្រដល់រាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយចូលរួមរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតី ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនយើងទាំងពីរ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៦០១នាក់ គណបក្សប្រជាជនកម្ពុជា នៃឃុំយាអង្គ និងឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥៕



