ប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen Gripen E/F ចំនួន ៤ គ្រឿងដែលផលិតដោយក្រុមហ៊ុន Saab ទៅកាន់ប្រទេសថៃ។
អគ្គនាយកដ្ឋានរដ្ឋបាលសម្ភារៈការពារជាតិស៊ុយអែត (FMV) លោក Mikael Granholm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីពង្រឹងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់យន្តហោះចម្បាំងស៊ុយអែត។
ក្រុមហ៊ុន Saab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កិច្ចព្រមព្រៀងនេះ រួមមាន៖ យន្តហោះ Gripen E ចំនួន ៣គ្រឿង និង Gripen F ១គ្រឿង ព្រមទាំងសន្យាផ្ទេរនូវចំណេះជំនាញផ្នែកបច្ចេកវិទ្យាការពារជាតិ ដែលមានតម្លៃប្រហែល ៥៥៦លានដុល្លារ ហើយការផ្គត់ផ្គង់ឲ្យថៃនឹងធ្វើឡើងនៅចុងឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។
កិច្ចសន្យាទិញ យន្តហោះចម្បាំងនេះត្រូវបានចុះហត្ថលេខា ក្នុង ឱកាសដែល លោក Punpakdee Pattanakul អគ្គមេបញ្ជាការកងទ័ពអាកាសថៃ បានធ្វើដំណើរទៅកាន់ ប្រទេស ស៊ុយអែត។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ។
បន្ថែមពីលើនេះ AFP ក៏បានផ្សាយដែរថា រដ្ឋាភិបាលស៊ុយអែត បានចេញលិខិតប្រកាសមួយដាច់ដោយឡែក បញ្ជាក់ថា រដ្ឋសភាស៊ុយអែតបានផ្តល់ការអនុញ្ញាត ឲ្យរដ្ឋាភិបាលអាចលក់យន្តហោះចម្បាំង Gripen E/F ទំនើបចុងក្រោយ ចំនួនទាំងអស់មិនឲ្យលើស១២គ្រឿងទេ ទៅឲ្យភាគីថៃនោះទេ៕
